Monday, October 2, 2017

Temple of Preahvihear and kings

​ព្រះមហាក្សត្រ​ខ្មែរ ៤​អង្គ មាន​ព្រះនាម​អ្វីខ្លះ​ដែល​នៃ​ការកសាង​ប្រាសាទព្រះវិហារ ឫ​ស្រី​សិ​ខ​:​រិ​ស្វារ​:
​ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុងភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត ស្រុក​ជាំ​ខ្សាន្ត នៅលើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ​)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែត្រ​ពី​ទីក្រុង​ភ្នំពេញ តែបើ​គេ​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្តព្រះវិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើដំណើរ​តាមផ្លូវ​លេខ​២១១ ទៅកាន់​ស្រុក​ជាំ​ខ្សាន្ត​។ នៅឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅដល់​កំពូលភ្នំ ដែលជា​ទីតាំង​របស់​ប្រាសាទព្រះវិហារ​ស្ថិតនៅ​។​
​សព្វថ្ងៃនេះ​អ្នកលក់ដូរ និង​ប្រជាជន​តំបន់​នោះ​ភាគច្រើន​តែងតែ​ឡើងទៅ​លើ​ភ្នំ​តាមផ្លូវ ស៊ី​១ ពីព្រោះថា​ផ្លូវ​នោះ​វា​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។ ប្រាសាទព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែលមាន​ឈ្មោះថា ស្រី​សិ​ខ​:​រិ​ស្វារ​:​មានន័យថា អំណាច​នៃ​ភ្នំ ហើយ​ត្រូវបាន​សាងសង់ឡើង​នៅក្នុង​អំឡុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះនាម​៖
១-​ព្រះបាទ​យ​សោ​វរ្ម័នទី​១ (​សាងសង់​ក្នុង​គ​.​ស ៨៨៩-៩១០)
២-​ព្រះបាទ​សូរ្យ​វរ្ម័នទី​១(​សាងសង់​ក្នុង​គ​.​ស ១០០២-១០៥០)
៣-​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ (​សាងសង់​ក្នុង​គ​.​ស ១១១៣-១១៥០) និង​
៤-​ព្រះបាទ​ជ័យវរ្ម័ន​ទី​៦ (​សាងសង់​ក្នុង​គ​.​ស ១០៨០-១១០៩)​។
​ប្រាសាទព្រះវិហារ​បាន​ទ័ព​ថៃ​ចូលមក​ទន្ទ្រាន ក្នុង​ឆ្នាំ​១៩៤៣ តែ​ត្រូវបាន​រដ្ឋាភិបាល​ខ្មែរ​ប្តឹង​ទាមទារ​នា​ឆ្នាំ​១៩៥៨ និង​បាន​មកវិញ​ដោយ​ការ​កាត់សេចក្ដី​ពី​តុលាការអន្តរជាតិ​ក្រុង​ទ្បា​អេ ១៥ មិថុនា ១៩៦២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។​
​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ខណៈ​ភាគី​ខ្មែរ​ថៃ ទំនាស់​គ្នា​លើដី​ទំហំ ៤,៦ គីឡូម៉ែត្រ​ការេ នោប​រិ​វេណ​ប្រាសាទ​។ តុលាការ ICJ បានប្រកាស​សាលដីកា ក្រោយពី​បាន​បើកសវនាការ​ស្ដាប់ ការបកស្រាយ​ដោយផ្ទាល់​មាត់​ពី​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ កាលពី​ខែមេសា ឆ្នាំ​២០១៣​។ ដោយ​អំណាច​សាលដីកា​នេះ គឺ​បាន​បង្គាប់​ឲ្យ​ថៃ ត្រូវ​ដកទ័ព​ចេញពី​តំបន់​ប្រាសាទព្រះវិហារ​។ កាលបរិច្ឆេទ​សំខាន់ៗ​​ថៃ្ង​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ : ប្រាសាទព្រះវិហារ​ត្រូវបាន​សាលក្រម​តុលាការអន្តរជាតិ​ក្រុង​ទ្បា​អេ សម្រេច​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នក​ឈ្នះក្ដី រវាង​វិវាទ​កម្ពុជា​-​ថៃ​លើ​ប្រាសាទព្រះវិហារ​។​
​ថៃ្ង​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨: អង្គការ UNESCO បានសម្រេច​ដាក់​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្នុងសម័យ​ប្រជុំ​លើក​ទី​៣២ នៅក្នុង​ទីក្រុង​កេ​បិ​ក ប្រទេស​កាណាដា​៕
បណ្ឌិត មី​សែ​ល ត្រា​ណេ ឲ្យ​កែ​ប្រវត្តិ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ (១០១០-១០៤៩) ក្សត្រ​សាង​ប្រាសាទព្រះវិហារ ឬ​ហៅថា​ប្រាសាទ (​ស្រី​សិ​ខ​:​រិ​ស្វារ​: ) ថា​ជាប់​ខ្សែស្រឡាយ​ពី​ជ្វា​ឫ ចាម​នោះ​ថា​ជា​រឿង​ច្រ​លំ​
​ជុំវិញ​ប្រវត្តិ​របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ (១០១០-១០៤៩ នៃ​គ្រិស្តសករាជ​) នៅតែមាន​អ្នកសរសេរ​អត្ថបទ​ប្រវត្តិ​សា​សស្ត្រ​ខ្មែរ​មួយចំនួន ថា​ព្រះអង្គ មាន​ជំនឿ និង​កាន់​ព្រះពុទ្ធសាសនា នៅឡើយ​។
​ខាងក្រោម​នេះ គឺជា​គឺជា​ការអះអាង​របស់​ប​ណ្ឌិ​ត មី​សែ​ល ត្រា​ណេ ផ្អែកលើ​ការសិក្សា​ស្រាវជ្រាវ​ថ្មី ដែល​យក​សិលាចារឹក​មក​សំអាង បាន​បញ្ជាក់ថា ការយល់ឃើញ​ខាងលើនេះ​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​សិលាចារឹក​ដែល​បាន​ចារនា​សម័យ​ព្រះអង្គ​គ្រង​រាជ​។ ដោយ​មិន​ធ្វើការ​អត្ថាធិប្បាយ​បន្ថែម​ច្រើន ខ្ញុំ​សូម​លើកយក​អត្ថបទ​របស់លោក​មក​ជម្រាបជូន លោកអ្នក ដូចតទៅ​៖
​ប្រវត្តិវិទូ​ជនជាតិ​បារាំង​លោក ហ្ស​ក ស៊ឺ​ដេ​ស G. Coedès បាន​និយាយថា ប្រវត្តិ​របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ មាន​សែស្រឡាយ​ជាមួយ​ជនជាតិ​ជ្វា ឬ​ចាម ដោយ​លោក​បានបញ្ជាក់​ហេតុផល​ថា ពាក្យ "​ត្វ​ន​” ដែលជា​គោ​រម្យ​ងារ​របស់​ទ្រង់​ត្រូវបាន​បកប្រែ​ថា "​មេ ឬ​ចៅហ្វាយ​” ក្នុង​ភាសា​ម៉ា​ឡេ​។ ម្យ៉ាងវិញទៀត លោក​ក៏បាន​បញ្ជាក់​បន្ថែមថា ព្រះបាទ​សូរ្យ​វរ្ម័នទី​១ មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា ដែល​មកពី​ជ្រោយ​ម៉ាឡាយូ​នៅលើ​គោរ ក្នុង​ខេត្ត​នគរ​ស្រី​ធម្មរាជ​របស់​ថៃ​បច្ចុប្បន្ន ដោយ​សំអាង​លើ​មរណនាម​របស់​ព្រះអង្គ​គឺ "​និព្វាន​បទ​”​។​
​ពិតមែនតែ​លោក​ស៊ឺ​ដេ​ស បាន​សន្និដ្ឋានថា ព្រះអង្គ​មកពី​ជ្វា ហើយ​បាន​ពង្រីក​ចក្រភព​ខ្មែរ​ជ្រោយ​ម៉ាឡាយូ ពិសេស​ពី​នគរ​ស្រី​ធម្មរាជ​រហូតដល់​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​ថៃ​សព្វថ្ងៃ គឺ​ខេត្ត​ល្វោ (​លពបុរី​) ហើយពី​នោះមក​ដល់​ភូមិភាគ​ឦសាន និង​កម្ពុជា​បច្ចុប្បន្ន ក៏ប៉ុន្តែ​ទស្សនៈ​នេះ គ្រាន់តែ​ជា​សម​ត្តិ​កម្ម​តែប៉ុណ្ណោះ​។​
​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​របស់​យើង ដែល​យក​សិលាចារឹក​មក​សំអាង​បាន​បញ្ជាក់ថា ការយល់ឃើញ​ខាងលើនេះ​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​សិលាចារឹក ជាពិសេស Ka 18, K.125, K.136, K 89, K.153, K.834, K.354, K.278, K.276, K.91, K.53, K.253, K.242, K.124, K.289 និង K.16 ជាដើម​។​
​យោងតាម​លទ្ធផល​នៃ​ការវិភាគ​ខ្លឹមសារ​នៃ​សិលាចារឹក យើង​លើកឡើងថា ព្រះបាទ​សុរិយា​វរ្ម័នទី​១ មិនបាន​យាង​មកពី​ប្រទេស​ជ្វា​នោះទេ ទ្រង់​គឺជា​ក្សត្រ​ខ្មែរ​មួយ​ព្រះអង្គ មាន​ប្រភព​មកពី​ត្រកូល​ក្សត្រ​ខ្មែរ​សុទ្ធសាធ ព្រោះ​រាជទាយាទ​ដែល​ត្រូវ​ស្នង​តំណែង គឺ​ខ្មែរ​យើង​សម័យ​នោះ ត្រូវ​ជ្រើសរើស​ខ្សែ​ញាតិ ខាង​មាតា​(​បុត្រ​ខាង​អគ្គមហេសី​)​។ ការស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ព្រះបាទ​សុរិយា​វរ្ម័នទី​១ បាន​ស្ថិតក្នុង​ភូមិភាគ​ខាងត្បូង ហើយ​បានធ្វើ​សង្គ្រាម​បង្រួបបង្រួម​ជាតិ​ក្នុង​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​ខ្មែរ នៅ​ប្រទេស​ថៃ​ប៉ែក​ខាងត្បូង​បច្ចុប្បន្ន ដែលជា​អតីត​ទឹកដី​ខ្មែរ ទង្វើ​នេះ​មិនមាន​អ្វី​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​នោះទេ​។​
​តាំងពី​សម័យ​នគរ​ភ្នំ​រហូតដល់​សម័យអង្គ​រ លើកលែងតែ​ទីក្រុង​ស្រី​វិជ័យ ដែល​ត្រូវបាន​ផ្តាច់ចេញ ហើយ​បាន​ត្រួតត្រា​ដោយ​ជនជាតិ​ម៉ា​ឡេ ចាប់តាំងពី​សតវត្សរ៍​ទី​៧​មក ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ គឺជា​ទឹកដី​របស់​នគរ​ភ្នំ​។ តាម​ព្រះរាជ​ពង្សាវតារ​ថៃ ភូមិភាគ​នេះ​ត្រូវបាន​ដណ្តើម​ត្រួតត្រា​ដោយ​ព្រះរាជាណាចក្រ​ថៃ​ដ៏​មហា​រុងរឿង ចាប់ពី​រជ្ជកាល​របស់​ព្រះបាទ​មហារាជ​រាម​កំហែង​មក​។​
​បើ​និយាយ​ម្យ៉ាងទៀត ព្រឹត្តិការណ៍​ដែល​បានលើកឡើង​ខាងលើនេះ បានកើត​ឡើង​មុន​កំណើត​នៃ​រដ្ឋ​ថៃ​ដំបូងបង្អស់ គឺ​ព្រះរាជាណាចក្រ​សុខោទ័យ​នៅ​ចុង​សតវត្សរ៍​ទី​១៣ ដើម​សតវត្សរ៍​ទី​១៤ ពោលគឺ​ពេលដែល​ភូមិភាគ​ខាងត្បូង កណ្តាល និង​ឦសាន ត្រូវបាន​ផ្តាច់​ចេញពី​មាតុភូមិ​ខ្មែរ​។
​ម្យ៉ាងវិញទៀត ដោយសារ​មាន​ជំនឿ​ដ៏​មោះមុត​លើ​ព្រហ្មញ្ញសាសនា​យ៉ាង​មុតមាំ ស្តេច​អង្គ​នេះ​បាន​បន្ត​ការសាងសង់​ប្រាសាទភ្នំព្រះវិហារ​ដែលជា​ស្ថាបត្យកម្ម​ល្អ​ឯកនៃ​ពូជសាសន៍​ខ្មែរ​អស្ចារ្យ​រុងរឿង​។​​គួរ​រំលឹក​ផងដែរ​ថា ពាក្យ​កំ​ត្វ​ន ឬ​កំ​តូន គឺជា​ពាក្យ​ខ្មែរ​បុរាណ​មានន័យថា តូន ឬ​ដូន ក្នុងន័យ ជី​តូន (​ជីដូន​)​។ ដោយមាន​ហេតុផល​យ៉ាង​ដូច្នេះហើយ បានជា​យើង​សូម​ស្នើ​ឲ្យ​មានការ​កែតម្រូវ​ទស្សនៈ​របស់លោក ហ្ស​ក ស៊ឺ​ដេ​ស ដែល​បាន​ធ្វើឡើង​តាំង​ពីមុន​សង្គ្រាមលោកលើកទី​១ មកម្ល៉េះ​៕​ប្រវត្តិសាស្ត្រ​កម្ពុជា​
​ដោយ​៖ Ny Watthanak

ហេតុអ្វី​បានជា​ប្រាសាទព្រះវិហារ​មាន​ជណ្តើរ​ឡើង ស្ថិតនៅក្នុង​ទឹកដី​ថៃ សព្វថ្ងៃនេះ​ទៅវិញ ?
លោក​សាស្ត្រាចារ្យ ឃិន សុខ បច្ចុប្បន្ន​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ ថៃ លាវ និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ី​ណា​ល់​កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មានប្រសាសន៍ថា នៅពេលដែល​ស្តេច​ខ្មែរ ផ្តើម​សាងសង់​ប្រាសាទព្រះវិហារ​នោះ​ឡើង នៅក្នុង​ខេត្តព្រះវិហារ​(​ពីមុន​ហៅថា​ខេត្ត​ម្លូព្រៃ​) នៃ​ដែនដី​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​បុរាណសម័យ​នោះ គឺ​ពុំទាន់​មាន​ប្រទេស​សៀម ឬ​ថៃ តាំងនៅ​ទីតាំង​ប្រទេស​ថៃ​សព្វថ្ងៃ នៅឡើយ​ទេ​។​
​ពិសេស កាលពី​បុរាណសម័យ ស្រុក​ខ្មែរ​មាន​ផ្ទៃដី​ធំធេង ផ្នែក​ខាងលិច​គឺ​លាតសន្ធឹង ពី​ខេត្តព្រះវិហារ ហួស​ប្រទេស​ថៃ​សព្វថ្ងៃ និង​ត​រហូត​ទៅដល់​ប្រទេស​ភូមា​។ ចំណែក​ផ្នែក​ខាងជើង គឺ​លាតសន្ធឹង​រាប់បញ្ចូល​ទាំង​ក្រុង​ឈៀង​ម៉ៃ ដែល​សព្វ​ថ្ងៃជា​ខេត្ត​មួយ​របស់​ថៃ​នោះ​ផង​។ ដូច្នេះ​មិនមែន​មក​ចោទថា ដី​ត្រង់​កន្លែង​នោះ មាន​សៀម មានអី បើ​សៀម​មិនទាន់​មកដល់​ឯណា​? សៀម​ទាល់តែ​ចុង​សតវត្សរ៍​ទី​១៣ បាន​ទើបនឹង​ចុះមក ដោយ​ស្តេច​ដំបូង​ឈ្មោះ រាមា​កំហែង មក​វាយយក​ខេត្ត​សុខោទ័យ ពី​ខ្មែរ​ទេតើ​។
​ដូច្នេះ ដី​ត្រង់​ដែល​គេ​ធ្វើ​ប្រាសាទ នៅលើ​កំពូលភ្នំ​ព្រះវិហារ​នេះ ជា​ដី​របស់​ខ្មែរ​។ ខ្មែរ​ចង់​ធ្វើ​ត្រង់ណា បែរ​ទៅខាង​ណា គេ​ធ្វើ​តាមតែ​ទីតាំង​របស់​សាច់​ភ្នំ​នោះ​៕

Sunday, October 1, 2017

វណ្ណ ម៉ូលីវណ្ណ

សម្ដេចចៅហ្វាវាំងវរៈវៀងជ័យអធិបតីសឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង និងលោកជំទាវ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ជាអធិបតីក្នុងពិធីប្រទានភ្លើងបូជាសពឯកឧត្ដមព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ

មហាស្ថាបត្យករខ្មែរ។