ព្រះរាជដំណាក់ ព្រះករុណា ព្រះបាទ សុីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ ឧទ្យានជាតិ ព្រះមុនីវង្ស(ភ្នំបូកគោ) ទីឋានសោយព្រះទីវង្គត
បើយេីងនិយាយពីរឿងភ្នំបូកគោ ឯទឹកដីខេត្តកំពតនោះ ទីនេះមានប្រវត្តិដិតដាមច្រើនណាស់ជាមួយនិងអតីតព្រះមហាក្ស័ត្រខ្មែរ ព្រះករុណា ព្រះបាទ សុីសុវត្ថិ មុនីវង្ស ឬ ហ្លួងខត្តិយកោដ្ឋ ព្រះរាជអយ្យកោទួត នៃព្រះមហាក្សត្រយើងសព្វថ្ងៃនេះ គឺព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ភ្នំបូកគោ នាអតីតកាល គឺប្រាកដណាស់ជាស្ថានសួគ៌មួយរបស់ព្រះរាជាណាចក្រកម្ពុជា។ សម្បត្តិនៃផែនដីសុវណ្ណភូមិ ជាទីដែលព្រះករុណា ព្រះបាទ សុីសុវត្ថិ មុនីវង្ស ទ្រង់គង់ប្រថាប់សម្រាកព្រះកាយរហូតដល់ទ្រង់យាងចូលព្រះទីវង្គត ដោយសារតែទ្រង់ឈឺចាប់ និងតូចព្រះទ័យ ដែលប្រទេសសៀមកាលណុះ តែងតែទន្ទ្រានម្ដងហើយម្ដងទៀត ឈ្លានពាន និងដណ្ដើមយកទឹកដីកម្ពុជាប្រទេស ដោយមានប្រទេសជប៉ុន គាំទ្រ។
តាមប្រវត្តិសាស្ត្របានឲ្យដឹងថា នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២ បានផ្ទុះឡើង។ ប្រទេសសៀម ដែលមានវិវាទជាមួយប្រទេសបារាំង ត្រូវបានទទួលការគាំទ្រពីប្រទេសជប៉ុន ហើយនៅទីបំផុតបានកៀបសង្កត់ទៅលើប្រទេសបារាំង ដណ្ដើមយកទៅវិញនូវខេត្ដបាត់ដំបង និងទឹកដីស្ថិតនៅត្រង់ចន្លោះជួរភ្នំដងរែក និងខ្សែស្របក្រាដ (grade)ទី១៥។
ដោយឈឺព្រះទ័យនឹងការរំលោភពីសំណាក់សៀមនេះ ព្រះរាជសុខភាព ត្រូវទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ហើយព្រះបាទ សុីសុវត្ថិ មុនីវង្ស ទ្រង់សោយទីវង្គតនៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅលើភ្នំបូកគោនេះឯង ក្នុងព្រះជន្មាយុ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។
មុនពេលព្រះអង្គយាងសោយព្រះទីវង្គត ព្រះអង្គមិនសព្វព្រះរាជហឫទ័យ សោយអ្វីឡេីយ ហេីយព្រះរាជវង្សានុវង្សទាំងអស់ក៏មិនឲ្យចូលក្រាបបង្គំគាល់ឡេីយ ដោយទា្វរព្រះរាជដំណាក់នេះ ត្រូវបានបិទទា្វររហូតដល់ព្រះអង្គយាងសោយព្រះទីវង្គតតែម្តង៕
No comments:
Post a Comment