ព្រះមហាក្សត្រខ្មែរ ៤អង្គ មានព្រះនាមអ្វីខ្លះដែលនៃការកសាងប្រាសាទព្រះវិហារ ឫស្រីសិខ:រិស្វារ:
ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។
សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា ស្រីសិខ:រិស្វារ:មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖
១-ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០)
២-ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០)
៣-ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និង
៤-ព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។
ប្រាសាទព្រះវិហារបានទ័ពថៃចូលមកទន្ទ្រាន ក្នុងឆ្នាំ១៩៤៣ តែត្រូវបានរដ្ឋាភិបាលខ្មែរប្តឹងទាមទារនាឆ្នាំ១៩៥៨ និងបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ខណៈភាគីខ្មែរថៃ ទំនាស់គ្នាលើដីទំហំ ៤,៦ គីឡូម៉ែត្រការេ នោបរិវេណប្រាសាទ។ តុលាការ ICJ បានប្រកាសសាលដីកា ក្រោយពីបានបើកសវនាការស្ដាប់ ការបកស្រាយដោយផ្ទាល់មាត់ពីតំណាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ កាលពីខែមេសា ឆ្នាំ២០១៣។ ដោយអំណាចសាលដីកានេះ គឺបានបង្គាប់ឲ្យថៃ ត្រូវដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ។ កាលបរិច្ឆេទសំខាន់ៗថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២ : ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងទ្បាអេ សម្រេចឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្ដី រវាងវិវាទកម្ពុជា-ថៃលើប្រាសាទព្រះវិហារ។
ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨: អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា៕
បណ្ឌិត មីសែល ត្រាណេ ឲ្យកែប្រវត្តិព្រះបាទសូរ្យវរ្ម័នទី១ (១០១០-១០៤៩) ក្សត្រសាងប្រាសាទព្រះវិហារ ឬហៅថាប្រាសាទ (ស្រីសិខ:រិស្វារ: ) ថាជាប់ខ្សែស្រឡាយពីជ្វាឫ ចាមនោះថាជារឿងច្រលំ
ជុំវិញប្រវត្តិរបស់ព្រះបាទសូរ្យវរ្ម័នទី១ (១០១០-១០៤៩ នៃគ្រិស្តសករាជ) នៅតែមានអ្នកសរសេរអត្ថបទប្រវត្តិសាសស្ត្រខ្មែរមួយចំនួន ថាព្រះអង្គ មានជំនឿ និងកាន់ព្រះពុទ្ធសាសនា នៅឡើយ។
ខាងក្រោមនេះ គឺជាគឺជាការអះអាងរបស់បណ្ឌិត មីសែល ត្រាណេ ផ្អែកលើការសិក្សាស្រាវជ្រាវថ្មី ដែលយកសិលាចារឹកមកសំអាង បានបញ្ជាក់ថា ការយល់ឃើញខាងលើនេះផ្ទុយនឹងខ្លឹមសារនៃសិលាចារឹកដែលបានចារនាសម័យព្រះអង្គគ្រងរាជ។ ដោយមិនធ្វើការអត្ថាធិប្បាយបន្ថែមច្រើន ខ្ញុំសូមលើកយកអត្ថបទរបស់លោកមកជម្រាបជូន លោកអ្នក ដូចតទៅ៖
ប្រវត្តិវិទូជនជាតិបារាំងលោក ហ្សក ស៊ឺដេស G. Coedès បាននិយាយថា ប្រវត្តិរបស់ព្រះបាទសូរ្យវរ្ម័នទី១ មានសែស្រឡាយជាមួយជនជាតិជ្វា ឬចាម ដោយលោកបានបញ្ជាក់ហេតុផលថា ពាក្យ "ត្វន” ដែលជាគោរម្យងាររបស់ទ្រង់ត្រូវបានបកប្រែថា "មេ ឬចៅហ្វាយ” ក្នុងភាសាម៉ាឡេ។ ម្យ៉ាងវិញទៀត លោកក៏បានបញ្ជាក់បន្ថែមថា ព្រះបាទសូរ្យវរ្ម័នទី១ មានជំនឿលើព្រះពុទ្ធសាសនា ដែលមកពីជ្រោយម៉ាឡាយូនៅលើគោរ ក្នុងខេត្តនគរស្រីធម្មរាជរបស់ថៃបច្ចុប្បន្ន ដោយសំអាងលើមរណនាមរបស់ព្រះអង្គគឺ "និព្វានបទ”។
ពិតមែនតែលោកស៊ឺដេស បានសន្និដ្ឋានថា ព្រះអង្គមកពីជ្វា ហើយបានពង្រីកចក្រភពខ្មែរជ្រោយម៉ាឡាយូ ពិសេសពីនគរស្រីធម្មរាជរហូតដល់ភូមិភាគកណ្តាលនៃប្រទេសថៃសព្វថ្ងៃ គឺខេត្តល្វោ (លពបុរី) ហើយពីនោះមកដល់ភូមិភាគឦសាន និងកម្ពុជាបច្ចុប្បន្ន ក៏ប៉ុន្តែទស្សនៈនេះ គ្រាន់តែជាសមត្តិកម្មតែប៉ុណ្ណោះ។
បើយោងតាមការសិក្សាស្រាវជ្រាវថ្មីរបស់យើង ដែលយកសិលាចារឹកមកសំអាងបានបញ្ជាក់ថា ការយល់ឃើញខាងលើនេះផ្ទុយនឹងខ្លឹមសារនៃសិលាចារឹក ជាពិសេស Ka 18, K.125, K.136, K 89, K.153, K.834, K.354, K.278, K.276, K.91, K.53, K.253, K.242, K.124, K.289 និង K.16 ជាដើម។
យោងតាមលទ្ធផលនៃការវិភាគខ្លឹមសារនៃសិលាចារឹក យើងលើកឡើងថា ព្រះបាទសុរិយាវរ្ម័នទី១ មិនបានយាងមកពីប្រទេសជ្វានោះទេ ទ្រង់គឺជាក្សត្រខ្មែរមួយព្រះអង្គ មានប្រភពមកពីត្រកូលក្សត្រខ្មែរសុទ្ធសាធ ព្រោះរាជទាយាទដែលត្រូវស្នងតំណែង គឺខ្មែរយើងសម័យនោះ ត្រូវជ្រើសរើសខ្សែញាតិ ខាងមាតា(បុត្រខាងអគ្គមហេសី)។ ការស្រាវជ្រាវបានឲ្យដឹងទៀតថា ការដែលព្រះបាទសុរិយាវរ្ម័នទី១ បានស្ថិតក្នុងភូមិភាគខាងត្បូង ហើយបានធ្វើសង្គ្រាមបង្រួបបង្រួមជាតិក្នុងភូមិភាគកណ្តាលនៃប្រទេសខ្មែរ នៅប្រទេសថៃប៉ែកខាងត្បូងបច្ចុប្បន្ន ដែលជាអតីតទឹកដីខ្មែរ ទង្វើនេះមិនមានអ្វីធ្វើឲ្យយើងភ្ញាក់ផ្អើលនោះទេ។
តាំងពីសម័យនគរភ្នំរហូតដល់សម័យអង្គរ លើកលែងតែទីក្រុងស្រីវិជ័យ ដែលត្រូវបានផ្តាច់ចេញ ហើយបានត្រួតត្រាដោយជនជាតិម៉ាឡេ ចាប់តាំងពីសតវត្សរ៍ទី៧មក ភូមិភាគខាងត្បូងនៃប្រទេសថៃ គឺជាទឹកដីរបស់នគរភ្នំ។ តាមព្រះរាជពង្សាវតារថៃ ភូមិភាគនេះត្រូវបានដណ្តើមត្រួតត្រាដោយព្រះរាជាណាចក្រថៃដ៏មហារុងរឿង ចាប់ពីរជ្ជកាលរបស់ព្រះបាទមហារាជរាមកំហែងមក។
បើនិយាយម្យ៉ាងទៀត ព្រឹត្តិការណ៍ដែលបានលើកឡើងខាងលើនេះ បានកើតឡើងមុនកំណើតនៃរដ្ឋថៃដំបូងបង្អស់ គឺព្រះរាជាណាចក្រសុខោទ័យនៅចុងសតវត្សរ៍ទី១៣ ដើមសតវត្សរ៍ទី១៤ ពោលគឺពេលដែលភូមិភាគខាងត្បូង កណ្តាល និងឦសាន ត្រូវបានផ្តាច់ចេញពីមាតុភូមិខ្មែរ។
ម្យ៉ាងវិញទៀត ដោយសារមានជំនឿដ៏មោះមុតលើព្រហ្មញ្ញសាសនាយ៉ាងមុតមាំ ស្តេចអង្គនេះបានបន្តការសាងសង់ប្រាសាទភ្នំព្រះវិហារដែលជាស្ថាបត្យកម្មល្អឯកនៃពូជសាសន៍ខ្មែរអស្ចារ្យរុងរឿង។គួររំលឹកផងដែរថា ពាក្យកំត្វន ឬកំតូន គឺជាពាក្យខ្មែរបុរាណមានន័យថា តូន ឬដូន ក្នុងន័យ ជីតូន (ជីដូន)។ ដោយមានហេតុផលយ៉ាងដូច្នេះហើយ បានជាយើងសូមស្នើឲ្យមានការកែតម្រូវទស្សនៈរបស់លោក ហ្សក ស៊ឺដេស ដែលបានធ្វើឡើងតាំងពីមុនសង្គ្រាមលោកលើកទី១ មកម្ល៉េះ៕ប្រវត្តិសាស្ត្រកម្ពុជា
ដោយ៖ Ny Watthanak
ហេតុអ្វីបានជាប្រាសាទព្រះវិហារមានជណ្តើរឡើង ស្ថិតនៅក្នុងទឹកដីថៃ សព្វថ្ងៃនេះទៅវិញ ?
លោកសាស្ត្រាចារ្យ ឃិន សុខ បច្ចុប្បន្នបង្រៀនប្រវត្តិសាស្ត្រខ្មែរ ថៃ លាវ និងភូមា នៅឯវិទ្យាស្ថានជាតិ អ៊ីណាល់កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានប្រសាសន៍ថា នៅពេលដែលស្តេចខ្មែរ ផ្តើមសាងសង់ប្រាសាទព្រះវិហារនោះឡើង នៅក្នុងខេត្តព្រះវិហារ(ពីមុនហៅថាខេត្តម្លូព្រៃ) នៃដែនដីព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណសម័យនោះ គឺពុំទាន់មានប្រទេសសៀម ឬថៃ តាំងនៅទីតាំងប្រទេសថៃសព្វថ្ងៃ នៅឡើយទេ។
ពិសេស កាលពីបុរាណសម័យ ស្រុកខ្មែរមានផ្ទៃដីធំធេង ផ្នែកខាងលិចគឺលាតសន្ធឹង ពីខេត្តព្រះវិហារ ហួសប្រទេសថៃសព្វថ្ងៃ និងតរហូតទៅដល់ប្រទេសភូមា។ ចំណែកផ្នែកខាងជើង គឺលាតសន្ធឹងរាប់បញ្ចូលទាំងក្រុងឈៀងម៉ៃ ដែលសព្វថ្ងៃជាខេត្តមួយរបស់ថៃនោះផង។ ដូច្នេះមិនមែនមកចោទថា ដីត្រង់កន្លែងនោះ មានសៀម មានអី បើសៀមមិនទាន់មកដល់ឯណា? សៀមទាល់តែចុងសតវត្សរ៍ទី១៣ បានទើបនឹងចុះមក ដោយស្តេចដំបូងឈ្មោះ រាមាកំហែង មកវាយយកខេត្តសុខោទ័យ ពីខ្មែរទេតើ។
ដូច្នេះ ដីត្រង់ដែលគេធ្វើប្រាសាទ នៅលើកំពូលភ្នំព្រះវិហារនេះ ជាដីរបស់ខ្មែរ។ ខ្មែរចង់ធ្វើត្រង់ណា បែរទៅខាងណា គេធ្វើតាមតែទីតាំងរបស់សាច់ភ្នំនោះ៕
Monday, October 2, 2017
Sunday, October 1, 2017
វណ្ណ ម៉ូលីវណ្ណ
Tuesday, September 26, 2017
ប្រទេសថៃទទួលវប្បធម៌
តើប្រទេសថៃទទួលវប្បធម៌សំស្ក្រឹតដោយផ្ទាល់ ឬដកស្រង់ចេញពីខ្មែរ?
នៅក្នុងពេលថ្មីៗនេះមានការលើកឡើងថាវប្បធម៌ អារ្យធម៌ថៃបានឈានទៅដល់កម្រិតកំពូលមួយគួរជាទីមោទនៈដែលមើលទៅគឺជាជនជាតិមួយហាក់ដូចជាមានវ័យចំណាស់ជាងខ្មែរទៅ ទៀត។ ព្រោះវប្បធម៌ និងអារ្យធម៌ប្រហាក់ប្រហែលគ្នាធ្វើឲ្យមាននិន្នាការថាប្រទេសពីរនេះតើវប្បធម៌មួយណាជារបស់អ្នកណា ឬក៏អ្នកណាដកស្រង់ពីអ្នកណាឡើយ។
ប៉ុន្តែបើយោងតាមប្រវត្តិសាស្ត្រពិភពលោកដឹងឮនោះគេដឹងច្បាស់ថាថៃគឺជារដ្ឋដ៏ក្មេងខ្ចីជាងគេ បំផុតក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍នេះហើយខ្មែរមនគឺជារដ្ឋវ័យចំណាស់ជាងគេក្នុងតំបន់។
យោងតាមឯកសារប្រវត្តិសាស្ត្រអ្នកស្រី ត្រឹង ងា លើកថាខ្មែរបានប្រើភាសាសំស្ក្រឹតតាំងពីបុរាណនាដើមសតវត្សទី១ក្នុងសម័យកាលឥណ្ឌូនីយកម្មមកម្ល៉េះ។ ពោលគឺប្រើភាសាសំស្ក្រឹតមុនរដ្ឋថៃកើត១០សតវត្សឯណោះ។ យោងតាមឯកសារលោក ហ្សកហ្សឺដេស ជនជាតិបារាំងលើកថា ៖ ទោះបីជាវប្បធម៌អារ្យធម៌ថៃ បានឈានដល់កម្រិតមួយគួរជាទីមោទនៈក៏ដោយ ប៉ុន្តែនោះមិនមែនជាលទ្ធផលដែលកើតចេញពីវប្បធម៌សំស្ក្រឹតដោយផ្ទាល់ទេ វាគ្រាន់តែដកស្រង់ចេញពីខ្មែរហើយបូកផ្សំនឹងទេពកោសល្យរបស់ជនជាតិថៃប៉ុណ្ណោះ។
មូលហេតុដែលនាំឲ្យហ៊ាននិយាយដូចច្នេះ គឺសំអាងទៅលើកត្តាពីរដែលបានបញ្ជាក់នៅក្នុងឯកសារប្រជុំសិលាចារឹកស្តីពីប្រទេសសៀមរបស់លោកហ្សកសឺដេស ខ្សែទី១ ទំព័រទី៤៤ ដែលបានបញ្ជាក់ថា វត្តមានរបស់ជនជាតិថៃ នៅក្នុងប្រវត្តិសាស្ត្រឥណ្ឌូចិន ជាព្រឹត្តិការណ៍ថ្មីថ្មោងបំផុត គឺនៅក្រោយដំណើរការឥណ្ឌូរូបនីយកម្មដែលបានចាប់ផ្តើមនៅស.វទី១នៃគ.ស ហើយឥណ្ឌូរូបនីយកម្មនេះ បានកន្លងផុតទៅជិត ១៣ សតវត្សរ៍មកហើយ។
កត្តាទី២ កុលសម្ព័ន្ធថៃដែលកំពុងស្ថាបនាព្រះរាជាណាចក្ររបស់ខ្លួននៅលើអាណាខេត្តនានារបស់ខ្មែរ ដូចជាសុខោទ័យ អយុធ្យា លពបុរី ៘ ក៏ត្រូវស្ថិតក្នុងស្ថានភាពអ្វីៗប្រឆាំងនឹងខ្មែរដែរ។
ដូចនេះនៅក្នុងគោលបំណងសំខាន់នេះ អ្នកដឹកនាំថៃបានខ្ចីព្រះពុទ្ធសាសនាថេរវាទពីខ្មែរធ្វើជាមូលដ្ឋានអភិវឌ្ឍន៍ប្រទេសរបស់គេ។ ទន្ទឹមនឹងនេះក្សត្រថៃក៏បានបញ្ជូនប្រតិភូរបស់ខ្លួនទៅចម្លងគម្ពីរធម៌ពីប្រទេសស្រីលង្កាផងដែរ។
យោងតាមឯកសាររបស់លោក ហ្សកសឺដេស ជនជាតិបារាំងក៏បានឆ្លុះបញ្ចាំងឲ្យគេឃើញយ៉ាងច្បាស់ថែមទៀតតាមរយៈសិលាចារឹក ដែលចារឡើងដោយព្រះបាទរាមកំហែងនៅសុខោទ័យ នាឆ្នាំ ១២៩២នៃគ.ស ឬនៅសតវត្សរ៍ទី១៣នៃគ.ស ដោយមានខ្លឹមសារដូចខាងក្រោមនេះ ’ឪពុកខ្ញុំឈ្មោះ ស្រីឥន្ទ្រាទិត្យ ម្តាយខ្ញុំឈ្មោះ នាងសួង បងប្រុសខ្ញុំឈ្មោះ បាងមឿង។
យើងខ្ញុំទាំងអស់ជាកូន មានចំនួន៥នាក់ កើតចេញពីពោះតែម្តង គឺប្រុសបី ស្រី២ កូនទី១ត្រូវជាបងបង្អស់បានស្លាប់តាំងពីតូច។ នៅពេលខ្ញុំធំដឹងក្តីឡើង អាយុបាន១៩ឆ្នាំ ស្រាប់តែឃុនសាមឆន់ មេមឿងឆូក បាននាំទ័ពមកវាយមឿងតាក។ ឪពុកខ្ញុំក៏បានចេញទៅទប់ទល់នឹងគេពីទិសខាងឆ្វេង។ ដោយសារកងទ័ពរបស់ឃុនសាមឆន់ ដែលមកពីទិសខាងស្តាំមានចំនួនដ៏ច្រើនលើសលប់ ទ័ពរបស់ឪពុកខ្ញុំ ហើយក៏បានប្រយុទ្ធជាមួយឃុនសាមឆន់នៅលើខ្នងដំរី។ (ខ្ញុំបានវាយលុកដំរីរបស់គាត់ដែលមានឈ្មោះថា មាសមឿង ដោយបានទទួលជោគជ័យលើ ឃុនសាមឆន់)។ ដូច្នេះឪពុកខ្ញុំក៏បានតាំងឈ្មោះខ្ញុំថា ព្រះរាមកំហែង ពីព្រោះខ្ញុំបានច្បាំងឈ្នះដំរីរបស់របស់ឃុនសាមឆន់។
នៅពេលដែលឪពុកខ្ញុំនៅរស់ ខ្ញុំបានបម្រើគាត់និងម្តាយខ្ញុំបានយ៉ាងល្អ។ នៅពេលខ្ញុំចាប់បានសត្វព្រៃ ឬត្រីខ្ញុំតែងតែយកទៅជូនឪពុកខ្ញុំ ទោះផ្លែឈើជូរក្តី ផ្អែមក្តីក៏ខ្ញុំយកទៅជូនគាត់ជានិច្ច។ ហើយនៅពេលដែលខ្ញុំទៅវាយភូមិស្រុក ឬទីក្រុងណាមួយ ខ្ញុំរមែងតែប្រមូលដំរី, ប្រុស, ស្រី ប្រាក់ មាស ដើម្បីយកជូនឪពុកខ្ញុំទាំងអស់។ ក្រោយពេលឪពុកខ្ញុំស្លាប់ ខ្ញុំនៅសល់តែបងប្រុស តែខ្ញុំនៅតែបម្រើគាត់ដូចបានបម្រើឪពុកខ្ញុំដែរ។ នៅពេលបងប្រុសខ្ញុំស្លាប់ទៀត ព្រះរាជនគរទាំងមូលក៏បានធ្លាក់មកលើខ្ញុំទាំងអស់។
តាមរយៈខ្លឹមសារនៃសិលាចារឹកនេះ ថ្វីត្បិតតែពុំបានសរសេរដោយពាក្យកាព្យឃ្លោងតាមក្រឹត្យក្រមនៃកាព្យសំស្ក្រឹតក៏ដោយ ក៏អាចឲ្យគេដឹងថា កតញ្ញូធម៌និងស្វាមីភក្តិរបស់ព្រះមហាក្សត្រថៃ ព្រះរាមកំហែងចំពោះបិតាមាតា មានកម្រិតខ្ពស់បំផុត។ ក៏ប៉ុន្តែបើយើងធ្វើការប្រៀបធៀបអត្ថបទនេះជាមួយខ្លឹមសារអត្ថបទរបស់ព្រះបាទសុរិយាវរ្ម័នទី១ ក៏អាចឲ្យយើងឃើញនូវភាពស្រដៀងគ្នា ស្តីពីភក្តីភាពគ្មានព្រំដែនរបស់នាម៉ឺនសព្វមុខមន្ត្រីខ្មែរ ចំពោះជាតិនិងព្រះមហាក្សត្រជំនាន់នោះ។
គួរបញ្ជាក់ថា ពាក្យកំហែងគឺជាពាក្យខ្មែរបុរាណសំដៅមេទ័ពហនុមាន នៅក្នុងរឿងរាមកេរ្តិ៍ដែលអង់អាចក្លាហានកប់កំពូល។ តាមការពិនិត្យនឹងស្រាវជ្រាវស្តីពីតួអក្សររបស់ព្រះបាទរាមកំហែង ដែលចារឡើងដោយផ្ទាល់ដៃនេះ បានវិភាគថា អក្សរថៃនេះត្រូវបានបង្កើតឡើងតាមអក្សរខ្មែរ មិនខុសគ្នាពីតួអក្សរខ្មែរ ដែលកាលពីសម័យនោះចម្លងតាមប្រទេសឥណ្ឌា ប៉ុន្តែតួអក្សរថៃដែលយកតាមតួអក្សរខ្មែរ ក្នុងសម័យប្រវត្តិសាស្ត្រដំបូងរបស់ខ្លួននោះ គឺមិនមានសក់ និងជើងត្រួតលើគ្នា ដូចតួអក្សរខ្មែរឡើយ ទាំងនេះគឺដោយសារទេពកោសល្យរបស់ជនជាតិថៃ។ កត្តាដែលនាំឲ្យថៃបង្កើតអ្វីឲ្យខុសពីខ្មែរ ដោយសារតែគេមានគំនិតប្រឆាំងនឹងអ្វីដែលជាកម្មសិទ្ធិរបស់ខ្មែរ។ម្យ៉ាងវិញទៀត អាចនិយាយបានថា ជាការធម្មតាទេ អ្នកកាន់អំណាចថៃ គេចង់រំដោះខ្លួនចេញពីខឿនវប្បធម៌ម្ចាស់ស្រុក។ ដូច្នោះហើយបានជាក្នុងវិស័យស្ថាបត្យកម្មសិល្បៈ គេសង្កេតឃើញដែរនូវលក្ខណៈខុសស្រឡះពីគ្នា រវាងព្រះភ័ក្ត្រនៃព្រះពុទ្ធបដិមាថៃ និងខ្មែរ។ នេះគឺជាចំណុចចាប់ផ្តើមនៅខេត្តសុខោទ័យ អតីតខេត្តខ្មែរនាសម័យអង្គរ៕

Monday, September 25, 2017
Prime minister List
តើនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ មានប៉ុន្មានរូប ចាប់ពីឆ្នាំ ១៩៤៥ ដល់បច្ចុប្បន្ន?
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកដឹកនាំរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ ចាប់តាំងពី១៩៤៥ មកដល់ពេលបច្ចុប្បន្ន កម្ពុជាបានឆ្លងកាត់របបជាច្រើនហើយក៏ដូចជាអ្នកដឹកនាំប្រទេសផងដែរ។ នាយករដ្ឋមន្ត្រីកម្ពុជាមាន ៣៦រូប ដែលប្រជាជនកម្ពុជាខ្លះមិនទាន់ស្គាល់អស់នៅឡើយ។ ថ្ងៃនេះគេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង សូមលើកបង្ហាញជូនប្រិយមិត្តដើម្បីជាចំណេះដឹងបន្ថែមដូចតទៅ៖
1-1945-1945
សម្តេចព្រះបាទនរោត្ដម សីហនុ
ឆ្នាំកំណើតនិងមរណភាព (១៩២២ - ២០១២) ជានាយករដ្ឋមន្ត្រីចាប់ពី ១៨ មីនា ១៩៤៥ ដល់ ១២ សីហា ១៩៤៥។
2-1945-1945
សឺង ង៉ុកថាញ់ ឆ្នាំកំណើតនិងមរណភាព (១៩០៨–១៩៧៧) ជានាយករដ្ឋមន្ត្រីចាប់ពី ១៤ សីហា ១៩៤៥ ដល់ ១៦ តុលា ១៩៤៥។
3-1945-1946
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ឆ្នាំកំណើតនិងមរណភាព (1909–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ១៧ តុលា ១៩៤៥ ដល់ ១៥ ធ្នូ ១៩៤៦។
4-1946-1947
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ (អង្គអេង) យុត្តិវង្ស ឆ្នាំកំណើតនិងមរណភាព (1913–1947) ជានាយករដ្ឋមន្ត្រីចាប់ពី ១៥ ធ្នូ ១៩៤៦ ដល់ ១៥ កក្កដា ១៩៤៧។
5-ព្រះអង្គស៊ីសុវត្ថិ វ័ឆ្ឆាវង្ស ឆ្នាំកំណើតនិងមរណភាព (1891–1972) ជានាយករដ្ឋមន្ត្រីចាប់ពី ២៥ កក្កដា ១៩៤៧ ដល់ ២០ កុម្ភៈ ១៩៤៨។
6-ឈាន វ៉ម ឆ្នាំកំណើតនិងមរណភាព(1916–2000) ជានាយករដ្ឋមន្ត្រីចាប់ពី ២០ កុម្ភៈ ១៩៤៨ ដល់ ១៤ សីហា ១៩៤៨។
7-សម្តេច ប៉ែន នុត ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ១៥ សីហា ១៩៤៨ ដល់ ២១ មករា ១៩៤៩។
8-យ៉ែម សំបូរ ឆ្នាំកំណើតនិងមរណភាព(1913–1989) ជានាយករដ្ឋមន្ត្រីចាប់ពី ១២ កុម្ភៈ ១៩៤៩ ដល់ ២០ កញ្ញា ១៩៤៩។
9-អៀវ កើស ឆ្នាំកំណើតនិងមរណភាព(1905–1950) ជានាយករដ្ឋមន្ត្រីចាប់ពី ២០ កញ្ញា ១៩៤៩ ដល់ ២៩ កញ្ញា ១៩៤៩។
10-យ៉ែម សំបូរ (ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1913–1989) ជានាយករដ្ឋមន្ត្រីចាប់ពី ២៩ កញ្ញា ១៩៤៩ ដល់ ២៨ មេសា ១៩៥០។
11-សម្តេចព្រះបាទ នរោត្ដម សីហនុ (ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ២៨ មេសា១៩៥០ ដល់ ៣០ ឧសភា ១៩៥០។
12-ព្រះអង្គស៊ីសុវត្ថិ មុនីពង្ស ឆ្នាំកំណើតនិងមរណភាព(1912–1956) ជានាយករដ្ឋមន្ត្រីចាប់ពី ៣០ ឧសភា ១៩៥០ ដល់ ៣ មីនា ១៩៥១។
13-អ៊ុម ឈាងស៊ុន ឆ្នាំកំណើតនិងមរណភាព(1900–1963) ជានាយករដ្ឋមន្ត្រីចាប់ពី ១៣ ឧសភា១៩៥១ ដល់ ១២ កញ្ញា ១៩៥១។
14-ហ៊ុយ កន្ធុល ឆ្នាំកំណើតនិងមរណភាព(1909–1991) ជានាយករដ្ឋមន្ត្រីចាប់ពី ១៣ កញ្ញា ១៩៥១ ដល់ ១៦ មិថុនា ១៩៥២។
15-សម្តេចព្រះបាទ នរោត្ដម សីហនុ(ជាលើកទី3) ឆ្នាំកំណើតនិងមរណភាព(1922–2012)ជានាយករដ្ឋមន្រ្តីចាប់ពី ១៦ មិថុនា ១៩៥២ ដល់ ២៤ មករា ១៩៥៣។
16-សម្តេច ប៉ែន នួត(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ២៤ មករា ១៩៥៣ ដល់ ៩ វិចិ្ឆកា ១៩៥៣។
17-សម្តេច ប៉ែន នុត(ជាលើកទី៣) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ៩ វិចិ្ឆកា ១៩៥៣ ដល់ ២២ វិចិ្ឆកា ១៩៥៣។
18-ចាន់ ណាក ឆ្នាំកំណើតនិងមរណភាព(1892–1954) ជានាយករដ្ឋមន្ត្រីចាប់ពី ២៣ វិចិ្ឆកា ១៩៥៣ ដល់ ៧ មេសា ១៩៥៤។
19-សម្តេចព្រះបាទ នរោត្ដម សីហនុ(ជាលើកទី៤) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ៧ មេសា ១៩៥៤ ដល់ ១៨ មេសា ១៩៥៤។
20-សម្តេច ប៉ែន នុត(ជាលើកទី៤) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ១៨ មេសា ១៩៥៤ ដល់ ២៦ មករា ១៩៥៥។
22-ឡេង ង៉ែត ឆ្នាំកំណើតនិងមរណភាព(1900–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ២៦មករា ១៩៥៥ ដល់ ៣ តុលា ១៩៥៥។
23-សម្តេចព្រះបាទ នរោត្ដម សីហនុ(ជាលើកទី៥) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ៣ តុលា ១៩៥៥ ដល់ មករា ១៩៥៦។
24-អ៊ុម ឈាងស៊ុន(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1900–1963) ជានាយករដ្ឋមន្ត្រីចាប់ពី ៥ មករា ១៩៥៦ ដល់ ២៩ កម្ភៈ ១៩៥៦។
25-ព្រះអង្គម្ចាស់ នរោត្ដម សីហនុ(ជាលើលទី៦) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ១ មីនា ១៩៥៦ ដល់ ២៤ មីនា ១៩៥៦។
26-ឃឹម ទិត ឆ្នាំកំណើតនិងមរណភាព(1896–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ៣ មេសា ១៩៥៦ ដល់ ២៩ កកដ្ដា ១៩៥៦។
27-ព្រះអង្គម្ចាស់ នរោត្ដម សីហនុ(ជាលើកទី៧) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ១៥ កញ្ញា ១៩៥៦ ដល់ ១៥ តុលា ១៩៥៦។
28-សាម យុន ឆ្នាំកំណើតនិងមរណភាព(1905–1974) ជានាយករដ្ឋមន្ត្រីចាប់ពី ២៥ តុលា ១៩៥៦ ដល់ ៩ មេសា ១៩៥៧។
29-ព្រះអង្គម្ចាស់ នរោត្ដម សីហនុ(ជាលើកទី៨) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ៩ មេសា ១៩៥៧ ដល់ ៧ កកដ្ដា ១៩៥៧។
30-ស៊ីម វ៉ា ឆ្នាំកំណើតនិងមរណភាព(1906–1989) ជានាយករដ្ឋមន្ត្រីចាប់ពី ២៦ កក្កដា ១៩៥៧ ដល់ ១១ មករា ១៩៥៨។
31-ឯក យីអ៊ុន ឆ្នាំកំណើតនិងមរណភាព(1910–2013) នាយករដ្ឋមន្ត្រីចាប់ពី ១១ មករា ១៩៥៨ ដល់ ១៧ មករា ១៩៥៨។
32-សម្តេច ប៉ែន នុត(ជាលើកទី៥) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ១៧ មករា ១៩៥៨ ដល់ ២៤ មេសា ១៩៥៨។
33-ស៊ីម វ៉ា(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1906–1989) ជានាយករដ្ឋមន្ត្រីចាប់ពី ២៤ មេសា ១៩៥៨ ដល់ ១០ កក្កដា ១៩៥៨។
34-ព្រះអង្គម្ចាស់ នរោត្ដម សីហនុ(ជាលើកទី៩) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្ត្រីចាប់ពី ១០ កក្កដា ១៩៥៨ ដល់ ១៩ មេសា ១៩៦០។
35-ផូ ព្រឿង ឆ្នាំកំណើតនិងមរណភាព(1903–c.1975) ជានាយករដ្ឋមន្ត្រីចាប់ពី ១៩ មេសា ១៩៦០ ដល់ ២៨ មករា ១៩៦១។
36-សម្តេច ប៉ែន នុត(ជាលើកទី៦) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ២៨ មករា ១៩៦១ ដល់ ១៧ វិចិ្ឆកា ដល់ ១៧ វិចិ្ឆកា ១៩៦១។
37-ព្រះអង្គម្ចាស់ នរោត្ដម សីហនុ(ជាលើកទី១០) ឆ្នាំកំណើតនិងមរណភាព(1922–2012) ជានាយករដ្ឋមន្រ្តីចាប់ពី ១៧ វិចិ្ឆកា ១៩៦១ ដល់ ១៣ កុម្ភៈ ១៩៦២។
38-ញ៉ឹក ជូឡុង ឆ្នាំកំណើតនិងមរណភាព(1908–1996) ជានាយករដ្ឋមន្ត្រីស្តីទីចាប់ពី ១៣ កុម្ភៈ ១៩៦២ ដល់ ៦ សីហា ១៩៦២។
39-ចៅសែន កុសល ឈុំ ឆ្នាំកំណើតនិងមរណភាព(1905–2009) ជានាយករដ្ឋមន្ត្រីស្តីទីចាប់ពី ៦ សីហា ១៩៦២ ដល់ ៦ តុលា ១៩៦២។
40-ព្រះអង្គនរោត្តម កន្តុល ឆ្នាំកំណើតនិងមរណភាព(1920–1976)នាយករដ្ឋមន្ត្រីចាប់ពី ៦ តុលា ១៩៦២ ដល់ ២៥ តុលា ១៩៦៦។
41-សឺន សាន ឆ្នាំកំណើតនិងមរណភាព(1911–2000) ជានាយករដ្ឋមន្ត្រីចាប់ពី ១ ឧសភា ១៩៦៧ ដល់ ៣១ មករា ១៩៦៨។
42-សម្តេច ប៉ែន នុត(ជាលើកទី៧) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ៣១ មករា ១៩៦៨ ដល់ ១៤ សីហា ១៩៦៩។
43-លន់ នល់(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1913–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ១៤ សីហា ១៩៦៩ ដល់ ៩ តុលា ១៩៧០។
44-លន់ នល់(ជាលើកទី៣) ឆ្នាំកំណើតនិងមរណភាព(1913–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ៩ តុលា ១៩៧០ ដល់ ១១ មីនា ១៩៧១។
45-ព្រះអង្គស៊ីសុវត្ថិ សិរិមតៈ ឆ្នាំកំណើតនិងមរណភាព(1914–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ១១ មីនា ១៩៧១ ដល់ ១៨ មីនា ១៩៧២។
46-សឺង ង៉ុកថាញ់(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1908–1977) ជានាយករដ្ឋមន្ត្រីចាប់ពី ១៨ មីនា ១៩៧២ ដល់ ១៥ តុលា ១៩៧២។
47-ហង្ស ធុនហាក់ ឆ្នាំកំណើតនិងមរណភាព(1924–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ១៥ តុលា ១៩៧២ ដល់ ៦ ឧសភា ១៩៧៣។
48-អិុន តាំ ឆ្នាំកំណើតនិងមរណភាព(1916–2006) ជានាយករដ្ឋមន្ត្រីចាប់ពី ៦ ឧសភា ១៩៧៣ ដល់ ៩ ធ្នូ១៩៧៣។
49-ឡុង បូរ៉េត ឆ្នាំកំណើតនិងមរណភាព(1933–1975) ជានាយករដ្ឋមន្ត្រីចាប់ពី ២៦ ធ្នូ ១៩៧៣ ដល់ ១៧ មេសា ១៩៧៥។
50-សម្តេច ប៉ែន នុត(ជាលើកទី៏៨) ឆ្នាំកំណើតនិងមរណភាព(1906–1985) ជានាយករដ្ឋមន្ត្រីចាប់ពី ១៧ មេសា ១៩៧៥ ដល់ ៤ មេសា ១៩៧៦។
52-ខៀវ សំផន ឆ្នាំកំណើតនិងមរណភាព(1931– ) ជានាយករដ្ឋមន្ត្រីស្តីទីចាប់ពី ៤ មេសា ១៩៧៦ ដល់ ១៤ មេសា ១៩៧៦។
53-ប៉ុល ពត ឆ្នាំកំណើតនិងមរណភាព(1925–1998) ជានាយករដ្ឋមន្ត្រីចាប់ពី ១៤ មេសា១៩៧៦ ដល់ ២៧ កញ្ញា ១៩៧៦។
54-នួន ជា ឆ្នាំកំណើតនិងមរណភាព (1926– ) ជានាយករដ្ឋមន្ត្រីចាប់ពី ២៧ កញ្ញា ១៩៧៦ ដល់ ២៥ តុលា ១៩៧៦
55-ប៉ុល ពត(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1925–1998) ជានាយករដ្ឋមន្ត្រីចាប់ពី ២៥ តុលា ១៩៧៦ ៧ មករា ១៩៧៩
56-សម្តេច ហេង សំរិន ឆ្នាំកំណើតនិងមរណភាព(1934) ជាប្រធានក្រុមប្រឹក្សាបដិវត្តន៍ប្រជាជន(នាយករដ្ឋមន្ត្រីជាក់ស្ដែង)ចាប់ពី ៧ មករា ១៩៧៩ ដល់ ២៧ មិថុនា ១៩៨១។
57-ប៉ែន សុវណ្ណ ឆ្នាំកំណើតនិងមរណភាព(1939– ) ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីចាប់ពី ២៧ មិថុនា ១៩៨១ ដល់ ៥ វិចិ្ឆកា ១៩៨១។
58-ចាន់ ស៊ី ឆ្នាំកំណើតនិងមរណភាព(1932–1984) ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីចាប់ពី ៥ វិចិ្ឆកា ១៩៨១ ដល់ ២៦ វិចិ្ឆកា ១៩៨៤។
59-សម្តេច ហ៊ុន សែន ឆ្នាំកំណើតនិងមរណភាព(1951– ) ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីចាប់ពី ១៤ មករា ១៩៨៥ ដល់ ១ ឧសភា ១៩៨៥ ដល់ ១ ឧសភា ១៩៨៩។
60-សម្តេច ហ៊ុន សែន(ជាលើកទី២) ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីចាប់ពី ១ ឧសភា ១៩៨៩ ដល់ ២ កក្កដា ១៩៩៣។
61-សម្តេច ហ៊ុន សែន(ជាលើកទី៣) ជានាយករដ្ឋមន្ត្រី Coequal Prime Minister ចាប់ពី ២ កក្កដា ១៩៩៣ ដល់ ២១ កញ្ញា ១៩៩៣។
62-សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឆ្នាំកំណើតនិងមរណភាព(1944– ) ជានាយករដ្ឋមន្ត្រី Coequal Prime Minister ចាប់ពី ២ កក្កដា ១៩៩៣ ដល់ ២១ កញ្ញា ១៩៩៣។
63-សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ(ជាលើកទី២) ឆ្នាំកំណើតនិងមរណភាព(1944– ) ជានាយករដ្ឋមន្ត្រីទីមួយ First Prime Minister ចាប់ពី ២១ កញ្ញា ១៩៩៣ ដល់ ២៤ កញ្ញា ១៩៩៣។
64-សម្តេច ហ៊ុន សែន(ជាលើកទី៤) ឆ្នាំកំណើតនិងមរណភាព (1951– ) ជានាយករដ្ឋមន្ត្រីទីពីរ Second Prime Minister ចាប់ពី ២១ កញ្ញា ១៩៩៣ ដល់ ២៤ កញ្ញា ១៩៩៣។
65-សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ(ជាលើកទី៣) ឆ្នាំកំណើតនិងមរណភាព(1944– ) ជានាយករដ្ឋមន្ត្រីទីមួយ First Prime Minister ចាប់ពី ២៤ កញ្ញា ១៩៩៣ ដល់ ៦ កក្កដា ១៩៩៧។
66-សម្តេច ហ៊ុន សែន(ជាលើកទី៥) ឆ្នាំកំណើតនិងមរណភាព (1951– ) ជានាយករដ្ឋមន្ត្រីទីពីរ Second Prime Minister ចាប់ពី ២៤ កញ្ញា ១៩៩៣ ដល់ ៦ កក្កដា ១៩៩៧។
67-អ៊ឹង ហួត ឆ្នាំកំណើតនិងមរណភាព (1947– ) ជានាយករដ្ឋមន្ត្រីទីមួយ First Prime Minister ចាប់ពី ១៦ កក្កដា ១៩៩៧ ដល់ ៣០ វិចិ្ឆកា ១៩៩៨។
68-សម្តេច ហ៊ុន សែន(ជាលើកទី៦) ឆ្នាំកំណើតនិងមរណភាព (1951– ) ជានាយករដ្ឋមន្ត្រីទីពីរ Second Prime Minister ចាប់ពី ៦ កក្កដា ១៩៩៧ ដល់ ៣០ វិចិ្ឆកា ១៩៩៨។
69-សម្តេច ហ៊ុន សែន(ជាលើកទី7) ឆ្នាំកំណើតនិងមរណភាព (1951– ) ជានាយករដ្ឋមន្ត្រីចាប់ពី ៣០ វិចិ្ឆកា ១៩៩៨ ដល់ បច្ចុប្បន្ន៕

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត ៖
នៅពេលយើងធ្វើដំណើរតាមផ្លូវពីអាងទឹកអូឡាំពិក ឆ្ពោះត្រង់ទៅកាន់ស្ទឹងមានជ័យ វិថីដែលយើងកំពុងធ្វើដំណើរនោះមានឈ្មោះថា វិថីព្រះមុនីរ៉េត ។ តែមានមនុស្សមិនច្រើនទេដែលដឹងថាព្រះមុនីរ៉េតជានរណា ។
ព្រះមុនីរ៉េតគឺជាបុត្រាច្បងរបស់ព្រះបាទមុនីវង្ស មាតាព្រះនាម នរោត្តម កាញ្ចនវិមាន នរល័ក្ខណទេវី ។ ទ្រង់ប្រសូតនៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ១៩០៩ ព្រះអង្គត្រូវជាឪពុកមា សាច់ខាងម្តាយរបស់ព្រះបាទនរោត្តមស៊ីហនុ ព្រះបរមរតនៈកោដ្ឋរបស់យើងនេះឯង ។ ព្រះមុនីរ៉េតគឺជាមនុស្សម្នាក់ដែលបានរៀនជ្រៅជ្រះ ទ្រង់បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅទីក្រុងនីសប្រទេសបារាំង ហើយបន្តការសិក្សានៅសាលាយោធាបារាំង ។ ទ្រង់បានត្រឡប់មកមាតុភូមិវិញក្នុងឆ្នាំ ១៩៣៤ ចូលបំរើជាអគ្គលេខាធិការ ព្រះបរមរាជវាំង ហើយបានបង្កើតក្រុមខេមរកាយរិទ្ធដំបូងនៅកម្ពុជា ក្នុងសម័យអាណានិគមន៏បារាំង ។ ក្នុងសង្រ្គាមលោកលើកទី២ ព្រះអង្គបានចូលបំរើកងទព័បារាំងមានឋានន្តរសក្តិ អនុសេនីយ៍ទោ ក្នុងកងអាកាសប្រទេសបារាំង ក្នុងឆ្នាំ១៩៣៩។ ព្រះមុនីរ៉េតជាបេក្ខភាពបំរុងសំរាប់ស្នងរាជ្យបន្តពីព្រះបីតាទ្រង់ព្រោះទ្រង់ជាបុត្រាច្បង ហើយមានចំណេះដឹងជ្រៅជ្រះ។ ប៉ុន្តែដោយព្រះអង្គមិនសូវចុះសម្រុងជាមួយរដ្ឋបាលបារាំងដែលដាក់អាណានិគមន៏ ពេលព្រះបីតាទ្រង់សោយព្រះទីវង្គត ទេសាភិបាលបារាំងក៏បានជ្រើសរើស ព្រះនរោត្តមស៊ីហនុដែលត្រូវជាក្មួយទ្រង់ មកសោយរាជ្យជំនួសវិញដែលខុសពីទម្លាប់ប្រពៃណី ខណៈដែលព្រះនរោត្តមស៊ីហនុនៅវ័យជំទង់ស្ថិតក្នុងការសិក្សានៅឡើយ។ ក្នុងសំណេររបស់ព្រះបាទនរោត្តមសីហនុក្នុងសៀវភៅ« អនុស្សាវរីយ៍ផ្អែមល្ហែម និងជូរចត់» ទ្រង់បានរៀបរាប់ថា ទ្រង់គ្មានបំណងចង់សោយរាជ្យនោះឡើយ ហើយក៏បានប្រកែកជាមួយមាតាបីតាទ្រង់ តែត្រូវមាតាបីតាទ្រង់អង្វអោយទទួលយកតួនាទីនេះ។ ក្រោយបារាំងជ្រើសរើសព្រះនរោត្តមស៊ីហនុ អោយឡើងគ្រងរាជ្យមក ព្រះមុនីរ៉េតក៏បានទទួលតំណែងជានាយករដ្ឋមន្រ្តីនិង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ-ការពារជាតិ (១៩៤៥-១៩៤៦) និងជាប្រធានឧត្តមក្រុមប្រឹក្សារាជបល្ល័ង្ក (១៩៦០)។
ព្រះអង្គបានភៀសព្រះកាយនិងក្រុមគ្រួសារចូលទៅស្ថានទូតបារាំងដើម្បីសុំសិទ្ធជ្រកកោនពេលដែលខ្មែរក្រហមចូលកាន់កាប់រាជធានីភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៥ ប៉ុន្តែត្រូវពួកខ្មែរក្រហមចាប់យកពីស្ថានទូតបារាំងដូចពលរដ្ឋខ្មែរដទៃយកទៅសម្លាប់នៅពេលជាមួយគ្នានោះ ។
(ប្រភព វីគីភេឌា )

Friday, September 22, 2017
ឧទ្យានជាតិ ព្រះមុនីវង្ស(ភ្នំបូកគោ)
ព្រះរាជដំណាក់ ព្រះករុណា ព្រះបាទ សុីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ ឧទ្យានជាតិ ព្រះមុនីវង្ស(ភ្នំបូកគោ) ទីឋានសោយព្រះទីវង្គត
បើយេីងនិយាយពីរឿងភ្នំបូកគោ ឯទឹកដីខេត្តកំពតនោះ ទីនេះមានប្រវត្តិដិតដាមច្រើនណាស់ជាមួយនិងអតីតព្រះមហាក្ស័ត្រខ្មែរ ព្រះករុណា ព្រះបាទ សុីសុវត្ថិ មុនីវង្ស ឬ ហ្លួងខត្តិយកោដ្ឋ ព្រះរាជអយ្យកោទួត នៃព្រះមហាក្សត្រយើងសព្វថ្ងៃនេះ គឺព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ភ្នំបូកគោ នាអតីតកាល គឺប្រាកដណាស់ជាស្ថានសួគ៌មួយរបស់ព្រះរាជាណាចក្រកម្ពុជា។ សម្បត្តិនៃផែនដីសុវណ្ណភូមិ ជាទីដែលព្រះករុណា ព្រះបាទ សុីសុវត្ថិ មុនីវង្ស ទ្រង់គង់ប្រថាប់សម្រាកព្រះកាយរហូតដល់ទ្រង់យាងចូលព្រះទីវង្គត ដោយសារតែទ្រង់ឈឺចាប់ និងតូចព្រះទ័យ ដែលប្រទេសសៀមកាលណុះ តែងតែទន្ទ្រានម្ដងហើយម្ដងទៀត ឈ្លានពាន និងដណ្ដើមយកទឹកដីកម្ពុជាប្រទេស ដោយមានប្រទេសជប៉ុន គាំទ្រ។
តាមប្រវត្តិសាស្ត្របានឲ្យដឹងថា នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២ បានផ្ទុះឡើង។ ប្រទេសសៀម ដែលមានវិវាទជាមួយប្រទេសបារាំង ត្រូវបានទទួលការគាំទ្រពីប្រទេសជប៉ុន ហើយនៅទីបំផុតបានកៀបសង្កត់ទៅលើប្រទេសបារាំង ដណ្ដើមយកទៅវិញនូវខេត្ដបាត់ដំបង និងទឹកដីស្ថិតនៅត្រង់ចន្លោះជួរភ្នំដងរែក និងខ្សែស្របក្រាដ (grade)ទី១៥។
ដោយឈឺព្រះទ័យនឹងការរំលោភពីសំណាក់សៀមនេះ ព្រះរាជសុខភាព ត្រូវទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ហើយព្រះបាទ សុីសុវត្ថិ មុនីវង្ស ទ្រង់សោយទីវង្គតនៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅលើភ្នំបូកគោនេះឯង ក្នុងព្រះជន្មាយុ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។
មុនពេលព្រះអង្គយាងសោយព្រះទីវង្គត ព្រះអង្គមិនសព្វព្រះរាជហឫទ័យ សោយអ្វីឡេីយ ហេីយព្រះរាជវង្សានុវង្សទាំងអស់ក៏មិនឲ្យចូលក្រាបបង្គំគាល់ឡេីយ ដោយទា្វរព្រះរាជដំណាក់នេះ ត្រូវបានបិទទា្វររហូតដល់ព្រះអង្គយាងសោយព្រះទីវង្គតតែម្តង៕

Saturday, September 16, 2017
«វត្តកំពង់ព្រះ» ខេត្តកំពង់ឆ្នាំង
«វត្តកំពង់ព្រះ» ខេត្តកំពង់ឆ្នាំង និងរឿងរ៉ាវទាក់ទងនឹងក្រពើអាធន និងក្រពើឆារ៉ាវ៉ាន់ មករំឭកគុណគ្រូ និងពុលទឹកនៅទីនោះ
មានមនុស្សម្នាក់បានដំណាលរឿងរ៉ាវមួយចំនួន ដែលពាក់ព័ន្ធជាមួយភូមិសាស្ត្រ។ វត្តកំពង់ព្រះនោះគឺ …តំបន់ស្ថានីយ៍ឧត្តុនិយម និងធារាសាស្ត្រ របស់បុព្វបុរសដូនតាខ្មែរ តាំងពីរាប់ពាន់ឆ្នាំមកហើយ។ ទោះបី «បឹងទន្លេសាប» ក្លាយជាសមុទ្រទឹកសាបនៅរដូវវស្សា និងជន់លិចលង់តំបន់ ជុំវិញបឹងទន្លេសាបក៏ដោយ ក៏តំបន់វត្តកំពង់ព្រះ មិនលិចលង់ជន់ជោរដែរ។ពិសេសគឺ អណ្តូងបុរាណមួយ នៅជិតវត្តនោះ។ ប្រាសាទ និងវត្តកំពង់ព្រះនេះ គឺដូចគ្នានឹង ប្រាសាទមេបុណ្យខាងលិច នៅកណ្តាលបារាយណ៍ទឹកថ្លា ខេត្តសៀមរាបដែរ គឺជាស្ថានីយ៍ឧត្តុនិយមសម្រាប់តាមដាន កម្រិតទឹកឡើងស្រក ដើម្បីគ្រប់គ្រង ធនធានទឹកតាមរយៈការវាស់កម្រិតទឹក ក្នុងអណ្តូងបុរាណនោះ។
នៅមានរឿងចម្លែក២ទៀត វត្តកំពង់ព្រះ គឺជាកន្លែងដែលក្រពើអាធន និងក្រពើឆារ៉ាវ៉ាន់មកសំចត និងរំលឹកគុណគ្រូ ព្រោះតំបន់នៅជិតវត្តអារាមនេះបន្តិច គេហៅថា «ក្រពើពុល» គឺក្រពើអាធន និងក្រពើឆារ៉ាវ៉ាន់ពុលទឹកនៅទីនោះ។ វាហែលមកដល់វត្តកំពង់ព្រះ ទើបវាធ្វើពិធីរំលឹកគុណគ្រូ រួចទើបធ្វើដំណើរបន្តទៅទៀត។ ឯរឿងមួយទៀត គឺពាក់ព័ន្ធនឹងពាក្យថា«ឆ្នុកទ្រូ» ដែលកាលពីមុន គេហៅថា«ស្តុកគ្រូ» គឺបានន័យថា តំបន់នេះជាតំបន់លាក់ទុកគ្រូធំៗ នៅទីនេះច្រើនណាស់ ទើបគេហៅទីនោះថា «ស្តុកគ្រូ» តែចំណេរកាលក្រោយមក គេហៅថា«ឆ្នុកទ្រូ» វិញ ទៅតាមភូមិសាស្ត្រតំបន់ «ក-បឹងទន្លេសាប» ដើម្បីលាក់ទុកអាថ៌កំបាំង ប្រវត្តិសាស្ត្រមេឃដី របស់បុព្វបុរសខ្មែរយើង។
មានវត្តអារាម មានប្រាង្គប្រាសាទ គឺច្បាស់ជាមានភូមិស្ថាន មានប្រជាជនរស់នៅ។ បើមានប្រជាជនរស់នៅ ច្បាស់ជាមានគ្រូបាធ្យាយ សិស្សគុន អ្នកចេះដឹង និងអ្នកចម្បាំង កងទ័ព និងពលរេហ៍ជាមិនខាន។ នៅមានរឿងដំណាលជាច្រើនទៀត ដែលពាក់ព័ន្ធនឹងអណ្តូងបុរាណ ខ្សែទឹកក្នុងនិងខ្សែទឹកក្រៅ នៃបឹងទន្លេសាបជាប់មាត់ច្រាំងវត្តនេះ និងបារមីប្រាសាទស្រី ប្រាសាទប្រុស និងវត្តអារាម ដែលបុព្វបុរសយើងបានកសាងទុកតាំងពីមុនសម័យអង្គរទៅទៀត!!!…៕

តេជោមាស និងតេជោយ៉ត
តេជោមាស និងតេជោយ៉ត គឺជារឿងប្រវត្តិសាស្ត្រខ្មែរសម័យឧត្តុង្គ តើមាស និងយ៉ត មានវិរភាពខ្លាំងយ៉ាងណាចំពោះនគរទើបក្លាយជាតេជោ?
ប្រភេទរឿង៖ អត្ថបទល្ខោនបាសាក់ (នាដកអក្សរសិល្ប៍)
ចលនា៖ ខេមរនិយម
អ្នកនិពន្ធ៖ ទី ជីហួត ប្រចាំវិទ្យុជាតិ
កាលកំណត់តែង ៖ ១៩៨៣
សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅនៅក្នុងសម័យឧដុង្គក្នុងរជ្ជកាលព្រះបាទជ័យចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរស្ថិតនៅក្នុងការទន្ទ្រានយាយីពីបរទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង
សង្ខេបរឿង៖
នៅដែនកំពង់ស្វាយមានបុរសម្នាក់ឈ្មោះមាស មានងារជាឧកញ៉ាតេជោបរមរាជដែលគេហៅថា តេជោមាស។ លោកមានភរិយាឈ្មោះស្រែន្យ មានងារជាជំទាវ និងមានសិស្សឈ្មោះយ៉ត ដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រប់ទីកន្លែង។ ស្វាមីភរិយាទាំងពីរនេះមានទឹកចិត្តស្រឡាញ់រាប់អានយ៉តជាពន់ពេក។ ស្តេចសម្រែបានតាំងខ្លួនឯងថា "សេ្តចសម្រែរាជាធិរាជ" បានតាំងទីកងទ័ពនៅដែនកំពង់ហៅ (កំពង់ឆ្នាំង) ដោយបានរៀបចំបន្ទាយមួយឲ្យឈ្មោះថា "បន្ទាយនគរ"។ ស្តេចសម្រែជាមេក្រុមបះបោរប្រឆាំងនឹងស្តេចព្រះជ័យចេស្តា ដើម្បីដណ្តើមអំណាចគ្រប់គ្រងផែនដី។ តេជោមាស និងយ៉តបានព្យាយាមលើកទ័ពទៅបង្ក្រាបក្រុមបះបោរនេះខ្លាំងណាស់ដែរតែត្រូវបរាជ័យ។ ជំទាវស្រែន្យបានរៀបចំល្បិចបញ្ឆោតឲ្យស្តេចសម្រែធ្លាក់ក្នុងអន្លង់ស្នេហាចំពោះរូបនាង ហើយបង្អកស្រារហូតដល់ស្រវឹង។ ស្តេចសម្រែ និងបក្សពួកត្រូវបានតេជោមាស យ៉ត និងកងទ័ពចាប់ទៅថ្វាយព្រះចៅជ័យចេស្តាកាត់ទោសតាមច្បាប់នគរ។
ក្រោយពីបានទទួលជោគជ័យលើស្តេចសម្រែរួចមក តេជោមាសបានទទួលអនិច្ចកម្មទៅ។ ព្រះរាជាក៏ប្រទានងារនេះឲ្យទៅតេជោយ៉តបំពេញនាទីដឹកនាំកងទ័ពជំនួស។ តេជោយ៉តបានទទួលរាជបញ្ជា និងដាវអាជ្ញាសឹកទៅបង្ក្រាបពួកឈ្លើយសឹកបះបោរនៅខេត្តពោធិ៍សាត់។ ឆ្លងតាមបទពិសោធរបស់ឧកញ៉ាចក្រី និងក្រឡាហោមទទួលបរាជ័យក្នុងការបង្ក្រាបឈ្លើយសឹកនៅទីនោះតេជោយ៉តបានរកឃើញថាការចាញ់សង្គ្រាមនេះបណ្តាលមកពីមានខ្មាំងនៅក្រោយខ្នង។ តេជោយ៉តបានបញ្ជាកេណ្ឌទ័ពនៅលង្វែក កំពង់ស្វាយ ក្នុងនោះមានម៉ឺនចៃចុងរ៉ាក់ដែលជាប្អូនថ្លៃមហាក្សត្រផងដែរ។
ដើម្បីចាប់យកខ្មាំងខាងក្រោយខ្នង តេជោយ៉តបានបញ្ជាឲ្យកងទ័ពកំណែនទាំងអស់អូសឫស្សីបញ្ច្រាសចុងដើម្បីកសាងបន្ទាយ បើនរណាប្រឆាំងត្រូវសម្លាប់ចោល។ បក្សពួកម៉ឺនចៃចុងរ៉ាក់មិនបានធ្វើតាមបញ្ជានោះឡើយ ហើយថែមទាំងធ្វើតាមទំនើងចិត្តរបស់ខ្លួនព្រោះសំអាងទៅលើបងស្រីដែលធ្លាប់ទទួលសំណូក និងជាអ្នកម្នាងនៃព្រះមហាក្សត្រនឹងជួយឲ្យរួចពីកំណែននេះ។ ទង្វើនេះត្រូវតេជោយ៉តរកឃើញថាម៉ឺនចៃចុងរ៉ាក់នេះឯងជាខ្មាំងពីក្រោយខ្នង ហើយក៏ចាប់យកទៅសម្លាប់ចោលទៅ។ ក្រោយពីបានទទួលដំណឹងថាប្អូនប្រុសស្លាប់អ្នកម្នាងនូបានទូលថ្វាយព្រះរាជាឲ្យចាប់តេជោយ៉តទៅកាត់ទោសប្រហារជីវិត។
ព្រះរាជាបានធ្វើតាមការសុំរបស់អ្នកម្នាងនូ តែតេជោយ៉តមិនបានមកតាមបញ្ជានោះឡើយ ដោយសំអាងថាខ្លួនជាប់ដៃបង្ក្រាបសត្រូវបះបោរ ចាំរួចការនេះ ខ្លួននឹងមកទទួលទោសដោយខ្លួនឯង។ ដោយការទទូចសុំរបស់អ្នកមា្នងខ្លាំងពេក ព្រះរាជាបានបង្ខំឲ្យតេជោយ៉តមកជួបតទល់ជាមួយអ្នកម្នាងនូ។ ពេលកំពុងជជែកគ្នានោះ តេជោយ៉តបានចោទប្រកាន់ថាអ្នកម្នាងនូជាខ្មាំងពីក្រោយខ្នង ព្រោះបានរំខានខ្លួនធ្វើសឹក បើកឱកាសឲ្យសត្រូវវាយលុក និងទទួលសំណូក ដើម្បីការពារបក្សពួកម៉ឺនចៃចុងរ៉ាក់ ធ្វើឲ្យកងទ័ពបាក់ស្មារតី ហើយក៏គប់កូនដាវសម្លាប់អ្នកម្នាងនូនាពេលនោះទៅ។ តេជោយ៉តប្រកាសជម្រាបមន្ត្រីទាំងនោះថាចាំបង្ក្រាបសត្រូវរួចខ្លួននឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯង។
ការបង្ក្រាបឈ្លើយសៀមបះបោរបានសម្រេចជោគជ័យ តេជោយ៉តបានឲ្យគេធ្វើឃ្នាងហើយដាក់ខ្លួនឯងដើរចូលទៅទទួលទោសពីព្រះរាជាពីបទដែលខ្លួនសម្លាប់អ្នកម្នាងនូ។ ព្រះរាជាមិនឲ្យចូលជួប រួចបញ្ជាឲ្យមន្ត្រីដោះលែង និងឲ្យទៅត្រួតត្រាការឯខេត្តកំពង់ស្វាយ។ តេជោយ៉តបានគួចចិត្តប៉ងប្រាថ្នាយកជំទាវស្រែន្យមកធ្វើជាភរិយា តែមិនបានសម្រេចទេ ព្រោះជំទាវបានគិតថាយ៉តជាជនជាតិភាគតិច ហើយជាសិស្សរបស់ប្តីនាងពីមុនផងដែរ។ ដោយសង្កេតឃើញជំទាវរើសអើងស្នេហាប្រកាន់វណ្ណៈបែបនេះ តេជោយ៉តបានប្រើល្បិចលួចយកកាំជណ្តើរផ្ទះជំទាវស្រែន្យមកឲ្យជាងដាប់ឆ្លាក់ធ្វើជារូបព្រះពុទ្ធបដិមា និងរូបតេជោមាស ហើយប្រកាសធ្វើបុណ្យយ៉ាងធំបញ្ជូនកុសលទៅគ្រូរបស់ខ្លួន។ ជំទាវស្រែន្យបានទៅចូលរួមពិធីនោះ ហើយត្រូវបានតេជោយ៉តប្រាប់ការពិតថាថ្វាយបង្គំកាំជណ្តើរផ្ទះរបស់ខ្លួនឯង។ គ្រានោះជំទាវស្រែន្យយល់ន័យនៃទង្វើរបស់តេជោយ៉ត ហើយក៏ព្រមព្រៀងរៀបការជាមួយតេជោយ៉តនាពេលនោះទៅ។
ប្រធានរឿង៖វីរភាពរបស់់បុព្វបុរសខ្មែរក្នុងបព្វហេតុជាតិមាតុភូមិក៏ដូចជាព្រះមហាក្សត្រក្នុងកិច្ចការពារបូរណភាពទឹកដី។ តេជោយ៉តជាតួអង្គតំណាងឲ្យមេទ័ពខ្មែរនៅសម័យឧដុង្គដែលមានគំនិតស្រឡាញ់ជាតិ លើកតម្កើងជាតិ និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិដែលទង្វើនេះជាគម្រូមួយគួរជាទីមោទនៈ និងស្ញប់ស្ញែងក្រៃលែង។
មូលបញ្ហា៖ ការបះបោររបស់ស្តេចសម្រែ, ភាពឈ្លាសវៃរបស់ស្ត្រី (ជំទាវស្រែន្យ), ការបោសសំអាតខ្មាំងក្រោយខ្នង, សេចក្តីស្នេហារបស់តេជោយ៉ត និងជំទាវស្រែន្យ៕

Wednesday, September 13, 2017
ព្រះបាទជ័យវរ្ម័នទី៤
ព្រះបាទជ័យវរ្ម័នទី៤កសាងរូបចម្លាក់ពាលី និងសុគ្រីព នៅប្រាសាទចិនក្នុងតំបន់កោះកេរដើម្បីបំភ្លឺប្រវត្តិសាស្ត្រលុបលាងការយល់ច្រឡំ
ព្រះបាទជ័យវរ្ម័នទី៤ ត្រូវជាប្អូនថ្លៃរបស់ព្រះបាទយសោវរ្ម័ន។ នៅពេលដែលបុត្ររបស់ព្រះបាទយសោវរ្ម័ន ឡើងសាយរាជ្យ ព្រះអង្គបានភៀសព្រះកាយទៅសាងទីក្រុងមួយនៅកោះកេរ នៅឆ្នាំ៩២១ រហូតដល់បុត្រាពីរអង្គរបស់ព្រះបាទយសោវរ្ម័ន សោយរាជ្យនៅយសោធរបុរៈសោយទីវង្គត។
ទើបព្រះបាទជ័យវរ្ម័នទី៤ ប្រកាសខ្លួនព្រះអង្គជាព្រះមហាក្សត្រ។ ដោយមានរាជធានីនៅកោះកេរ បានកសាងប្រាសាទជាច្រើន និងរួមមានរហាល ដែលជាបារាយណ៍ទឹកដ៏ធំមួយផងដែរ។ អ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរ បានចាត់ទុកព្រះអង្គជាស្តេចជ្រែករាជ្យ តែមានការសិក្សាថ្មីៗទៀតបង្ហាញថាព្រះអង្គពិតជាជាប់ខ្សែស្រឡាយរាជវង្ស ហើយមានសិទ្ធិឡើងសោយរាជ្យដោយស្របច្បាប់ មិនមែនជាស្តេចជ្រែករាជឡើយ។
ប្រហែលជារូបភាពរបស់ព្រះអង្គក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរក្នុងសម័យអង្គរ ក៏មិនខុសអ្វីពីអ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរសម័យបច្ចុប្បន្ននេះផងដែរ គឺថាព្រះអង្គជាក្សត្រជ្រែករាជ្យ ដោយសារមូលហេតុនេះហើយ ដើម្បីបង្ហាញអំពីភាពស្របច្បាប់ និងត្រឹមត្រូវក្នុងការឡើងសោយរាជ្យរបស់ព្រះអង្គ ព្រះអង្គបានសាងរូបសំណាក ចំបាប់ពាលី និងសុគ្រីព នៅប្រាសាទចិន ក្នុងតំបន់កោះកេរ ឈុតនេះបង្ហាញថាសុគ្រីពជាតួអង្គត្រឹមត្រូវ តែត្រូវបានបងប្រុសបង្កើត ដែលជាស្តេចនគរខាស់ខិន បណ្តេញចេញពីនគរទាំងអាម៉ាស់ ឲ្យទៅរស់នៅក្នុងព្រៃបណ្តាលមកពីសុគ្រីពយល់ច្រឡំបំបិទរូងភ្នំ នៅពេលដែលពាលីវាយឈ្នះទូភី។ ដោយសារភាពត្រឹមត្រូវរបស់សុគ្រីព ព្រះរាមដែលជាអវតារបស់ព្រះវិស្ណុបានចេញមុខជួយបាញ់សម្លាប់ពាលីចោល ហើយលើកសុគ្រីពឲ្យឡើងជាស្តេចនគរខាស់ខិន ។
ដូចគ្នានេះ រូបសំណាកជាក្រុមដ៏ប្រណីតមួយទៀត ដែលត្រូវបានតម្កល់នៅប្រាសាទកោះកេរនេះដែរ គឺឈុតចំបាប់ទុរយោធន៍ និងភីម ដែលរូបសំណាកទាំងនេះត្រូវបានឈ្មួញទុច្ចរិតលួចយកទៅលក់នៅបរទេស នៅក្នុងពេលដែលប្រទេសខ្មែរស្ថិតនៅក្នុងភ្លើងសង្គ្រាម ហើយទើបតែត្រឡប់ចូលមកប្រទេសកម្ពុជាវិញក្នុងប៉ុន្មានឆ្នាំថ្មីៗ ឆ្លងកាត់រឿងរ៉ាវក្តីក្តាំមួយចំនួន។ ឈុតចំបាប់ទុរយោធន៍ និងភីមនេះ បង្ហាញពីតួអង្គទុយោធន៍ ត្រកូលកុរវៈ ដែលឈ្នានីស នឹងត្រកូលបណ្ឌវៈ ត្រូវជាបងប្អូនជីទួតមួយ ទុរយោធន៍ ព្យាយាមចងកម្មចងពារព្យាធិ នឹងត្រកូលបណ្ឌវៈជាច្រើនលើកច្រើនសារ មានទាំងដុតដំណាក់ក្រមួនសម្លាប់ លេងបាស្កា ភ្នាល់នគរ និងនិរទេសបណ្តេញពួកបណ្ឌវៈចេញពីនគរឲ្យទៅនៅក្នុងព្រៃ នៅពេលពួកបណ្ឌវៈត្រឡប់មកវិញ សូមដីតែប្រាំភូមិ ក៏ទុរយោធន៍មិនព្រម ឈានទៅដល់សង្គ្រាមរវាងបងប្អូនឯងរយៈពេល ១៨ថ្ងៃ ដែលបានសម្លាប់ខ្សែស្រឡាយនគរកុរុអស់យ៉ាងច្រើន ត្រកូលបណ្ឌវៈបានជំនួយពីព្រះក្រឹស្ណៈដែលជាអវតាព្រះវិស្ណុ រហូតដល់មានជ័យជម្នះលើត្រកូលកុរវៈ ហើយទុរយោធន៍ខ្លួនឯងបានរត់ទៅពួននៅបាតស្រះ រហូតដល់ពួកបណ្ឌវៈហៅមកប្រកួតមួយទល់នឹងមួយជាមួយនឹងភីម ព្រះក្រឹស្ណៈ បានប្រាប់ឲ្យភីមកាប់ភ្លៅរបស់ទុរយោធន៍ ទើបទុរយោធន៍ស្លាប់ ។ បន្ទាប់ពីទទួលបានជោគជ័យទាំងស្រុងលើពួកកុរវៈ ត្រកូលបណ្ឌវៈក៏បានឡើងជាក្សត្រគ្រប់គ្រងនគរកុរុបន្តពីបុព្វបុរស ដោយមានយុទ្ធិស្ធិរៈជាកូនច្បងគេនៃត្រកូលបណ្ឌវៈ ជាព្រះមហាក្សត្រ ។ ព្រះបាទជ័យវរ្ម័នទី ៤ ប្រហែលជាយកខ្លួនព្រះអង្គទៅប្រៀបធៀបនឹងត្រកូលបណ្ឌវៈនេះហើយ ដែលមានសិទ្ធិស្របច្បាប់ក្នុងការឡើងសោយរាជ្យនៅលើចក្រភពអង្គរ ។
តាមរយៈការបង្ហាញខាងលើ យើងសង្កេតឃើញថា ព្រះបាទជ័យវរ្ម័នទី៤ ព្យាយាមបង្ហាញពីភាពត្រឹមត្រូវ ក្នុងការសោយរាជ្យរបស់ព្រះអង្គតាមរយៈរូបភាពនៃការប្រៀបធៀបខ្លួនព្រះអង្គទៅនឹងតួអង្គសុគ្រីព នៅក្នុងរឿងរាមកេរ្តិ៍ និងត្រកូលបណ្ឌវៈ នៅក្នុងរឿងមហាភារតៈយុទ្ធ ដែលសុទ្ធសឹងជាមហាកាព្យដ៏មានប្រជាប្រិយភាពក្នុងសង្គមខ្មែរសម័យមហានគរ៕

Tuesday, September 12, 2017
វត្តសសរ១០០ទាក់ទងនឹងបុត្រីព្រះច័ន្ទរាជាទី២
វត្តសសរ១០០ ស្ថិតនៅក្បែរមាត់ទន្លេមេគង្គ ត្រើយខាងកើត នាឃុំសម្បូណ៍ ស្រុកសម្បូណ៍ ខេត្តក្រចេះ បែរទិសទៅចំចេត្យីមួយរាងផ្កាឈូក -ដែលចាស់ៗតាំងឈ្មោះថា ចេត្យីព្រះនាងក្រពុំឈូក ឬព្រះនាងវរភក្ត្រគឺជាវត្តបុរាណមានប្រវត្តិដ៏យូរលង់ ។ សំណង់វត្តមានបណ្តោយ ៣៥ម៉ែត្រ និងទទឹង ១៨ម៉ែត្រ និងកំពស់ ២៣ម៉ែត្រ ។ វត្តនេះមានចំណុះសសរ ១១៥ ដើម នៅឆ្នាំ ១៩៥៥ ក្នុងសម័យសម្តេចព្រះបាទនរោត្តមសីហនុ ជាព្រះឧបយុវរាជ ។ ដើម្បីទៅកាន់វត្តនេះ ដែលស្ថិតនៅចម្ងាយប្រមាណជា ៣៦ គ.ម ពីទីរួមខេត្ត គេអាចជិះឡានក៏បាន ជិះទូកក៏បាន ។
ក្នុងសម័យខ្មែរក្រហម ឆ្នាំ1975-1979, វត្តសសរ100ត្រូវបានបំផ្លេចបំផ្លាញទាំងស្រុង។ហើយវត្តនេះត្រូវបានកសាងឡើងវិញដែលមានលក្ខណៈដូចដើមក្នុង ទស្សវត្យទី90។
បុត្រីព្រះច័ន្ទរាជាទី២មានប្រវត្តិស្លាប់ដោយហោរាទាយថាសុគតដោយក្រពើស៊ីចុងក្រោយសុគតដោយក្រពើនេនធន់ស៊ី ហើយបូជាយកស្រីក្រមុំ១០០នាក់ដាក់តាមជើងសសរព្រះវិហារសសរ១០០ថាល្បីមានបារមី
នាសម័យសង្គមរាស្ត្រនិយម (មុនឆ្នាំ ១៩៧០) គេហៅវត្តនេះថា ព្រះវិហារធំ ដោយហេតុថាមានព្រះពុទ្ធអង្គមួយធំក្នុងព្រះវិហារនោះ មានព្រះភ្នែន ៣ម៉ែត្រ និងកំពស់ ៣ម៉ែត្រ ។
ព្រះអង្គធំ បែរព្រះភ័ក្ត្រសម្លឹងចំទៅរក ព្រះនាងវរភ័ក្ត្រ ដើម្បីឧទ្ទិសដល់ព្រះនាង ដែលជាព្រះរាជបុត្រីតែមួយគត់របស់មហាក្សត្រ ដែលសុគត ។
កាលនោះព្រះបាទអង្គច័ន្ទរាជាទី២ (១៨០៤-១៨៣៤ គ.ស) សោយរាជ្យសម្បត្តិ នៅរាជធានីឧដុង្គ មានព្រះរាជបុត្រីមួយព្រះអង្គ ព្រះនាមព្រះនាងវរភ័ក្ត្រ ឬព្រះនាងចម្ប៉ាថោង ដែលមានរូបរាងល្អ សាច់សម៉ដខៃ ប្រកបដោយលក្ខណៈដ៏ល្អប្រពៃឥតខ្ចោះ ដូចព្រះនាង ឳមា ឬបរវតី អញ្ចឹង។
ដោយគ្មានបុត្រ ដើម្បីស្នងរាជទ្រង់សព្វព្រះទ័យឲ្យព្រះនាងឡើងសោយរាជ្យសម្បត្តិជំនួស តែជាអកុសលព្រះរាជធីតានេះ ពុំអាចបំពេញព្រះរាជកិច្ចដឹកនាំក្រុងកម្ពុជាធិបតេយ្យបានទេ ។ ពួកហោរាក៏បានបញ្ជាក់ថា ព្រះនាងនឹងត្រូវក្រពើលេបនៅពេលខាងមុខបន្តិចទៀត នៅពេលដែលមានព្រះជន្ម ១៥ឆ្នាំ ។
ឮដូច្នេះព្រះអង្គក៏ត្រាស់បញ្ជាឲ្យអាចារ្យ ធ្វើរបងដែកហ៊ុំព័ទ្ធព្រះទីនាំង ៧ជាន់ នៅកំពង់ផែ ហើយថែមទាំងឲ្យពលសេនាការពារព្រះនាង មិនឲ្យព្រះនាងយាងមកស្រង់ទឹកក្នុងទន្លេមេគង្គឡើយ ។ ដូចនេះព្រះនាងត្រូវបង្ខាំងក្នុងព្រះរាជវាំង ហើយស្រង់ទឹកក្នុងអាងអុងតែប៉ុណ្ណោះ ។
ដោយសារតែត្រូវព្រះរាជបិតា ឃាំងទុកក្នុងព្រះបរមរាជវាំងខ្លាំងពេក ពេលពេញវ័យក្រមុំកាលណា ព្រះនាងក៏អាពាធ(ឈឺ) ។ ឃើញដូច្នោះ ព្រះបាទច័ន្ទរាជា ក៏ភិតភ័យយ៉ាងខ្លាំង ហើយក៏ចាត់ឲ្យសេនា ប៉ាវគងឃ្មោះតាមស្រុកភូមិ ដើម្បីរកអ្នកខ្លាំងពូកែ ថែរក្សារោគព្រះរាជបុត្រី ។
ថ្ងៃមួយព្រះអង្គឮគេថា មានព្រះចៅអធិការម្នាក់នៅវត្តព្រះនាគសេន ហៅវត្តអៀត នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជាអ្នកមានសិល្ប៍សាស្ត្រ មន្តអាគមគាថា ដ៏ខ្លាំងពូកែអាចនឹងបញ្ចៀសគ្រោះកាចរបស់ព្រះនាងធិតាបាន ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់ឲ្យនិមន្តមកព្យាបាលព្រះនាង ។ ហេតុនេះហើយបានជា ព្រះមហាក្សត្រ បានហៅអាមាត្យយកទូកក្តោង ខ្វាន់តុង ហៅចង្ក្រានហុយ ឲ្យនិមន្តចៅអធិការមកកាន់ទីក្រុងឧដុង្គភ្លាមមួយរំពេច ។
មុននឹងនិមន្តចាកចេញពីវត្តតាមការកោះហៅរបស់ព្រះរាជា ព្រះចៅអធិការបានណែនាំនេនទាំងអស់ក្នុងវត្តឲ្យខិតខំរៀនសូត្រ ប្រតិបត្តិធម៌ កាលបើព្រះអង្គមិនគង់ក្នុងវត្ត រួចហើយព្រះអង្គក៏មានសង្ឃដិការទៅកាន់នេនធន់ ដែលជាសិស្សជំនិតជាងគេថា បើធន់ឯងចង់រៀនក្បួនយុទ្ធសិល្ប៍ត្រូវបើកតែទូរធំនេះបានហើយ កុំបើកទូរតូចនេះឲ្យសោះ បើពុំដូច្នោះទេ នឹងជួបមហន្តរាយពុំខាន ។
ប៉ុន្តែនេនធន់មិនបានស្តាប់ការហាមប្រាមពីសំណាក់ ព្រះចៅអធិការវត្តទេ ដូច្នេះហើយក៏បានក្លាយខ្លួនជាក្រពើទៅ ។
៣ថ្ងៃកន្លងមកដោយអស់សង្ឃឹម ក្រពើនេនធន់បានយំរោទិ៍បង្ហួរទឹកភ្នែកតែម្នាក់ឯង នៅក្រោមកុដិ ដោយមិនខ្ចីស៊ីបាយផឹកទឹក ។ មនុស្សដែលរស់នៅភូមិស្រុកមិនហ៊ានមកជិតទេ ព្រោះខ្លាចវាត្របាក់ស៊ី ។ កន្លះខែក្រោយទើបព្រះចៅអធិការវត្តនិមន្តមកដល់វត្ត ។
លោកចៅអធិការមានតែការអាណិតអាសូរដល់នេនធន់ ព្រោះកំណត់ ៧ថ្ងៃ បានកន្លងផុតមកហើយ លោកម្នីម្នាទៅរកសន្លឹកយន្ត្របញ្ចុះលើក្បាលក្រពើ ការពារកុំឲ្យអ្នកស្រុកមកកាប់សម្លាប់ ។ ចាប់ពីពេលនោះមកក្រពើនេនធន់ ក៏ស្រឡាញ់ប្រតិបត្តិគ្រូលើសដើម ហើយពេលដែលលោកនិមន្តទៅណាមកណាម្តងៗ ដូចជាទៅមើលជម្ងឺ ឬប្រោសសត្វជាដើម ក្រពើនេនធន់ ក៏ចម្លងលោកដោយរហ័សរហួនជាទីបំផុត ដោយមិនបាច់ប្រើទូកក្តារឡើយ ។
ពេលវេលានេះតែកន្លង ថ្ងៃមួយព្រះរាជាក៏បាននិមន្តលោកគ្រូព្រះចៅអធិការវត្ត ឲ្យនិមន្តទៅមើលជម្ងឺព្រះនាងវរភ័ក្ត្រ ម្តងទៀត ព្រោះមានអាពាធ ជាទម្ងន់ជាងមុន ។ ដូចសព្វដងព្រះអង្គក៏និមន្តតាមក្រោយ ដោយជិះលើក្បាលនេនធន់ ទុកឲ្យពួកអាមាត្យ ត្រឡប់វិញដោយទូកក្តោងកុងប្រាំបី យ៉ាងស្រពោនចិត្ត ។
មកដល់ព្រះបរមរាជវាំងកាលណា លោកគ្រូក៏និមន្តចូលគាល់ព្រះរាជា ទុកក្រពើនេនធន់ នៅចាំនឹងកំពង់ក្រោមព្រះទីនាំងស្តេច ខាងក្រៅរបងកំពង់ថ្ម ម្នាក់ឯង ។ ក្រោយពីព្យាបាលជម្ងឺព្រះនាងបាន ៧ ថ្ងៃ ព្រះគ្រូក៏ថ្វាយបង្គំលាព្រះមហាក្សត្រ ដើម្បីត្រឡប់មកវត្តវិញ មួយណាទៀតលោកនឹកក្រពើនេនធន់ណាស់ ។ មកដល់មាត់ទន្លេមេគង្គកាលណា លោកគ្រូក៏ដោះស្បង់ជីវរ សង្ឃាដី ដាក់លើដំណាក់ផែ ចុះងូតទឹក ដោយស្រែកហៅក្រពើនេនធន់ភ្លាម ។ ឮសំដីព្រះគ្រូហៅរកភ្លាម ក្រពើនេនធន់ អរណាស់ ក៏ហែលមករកមួយរំពេច ។
ក្រោយពីព្យាបាលព្រះរោគ ព្រះនាងវរភ័ក្ត្ររួច ព្រះគ្រូជាក៏បានសុគតទៅ ។ ក្រពើនេនធនបានខឹងសម្បារ និងអស់សង្ឃឹមយ៉ាងខ្លាំង ដូច្នេះហើយក៏ព្យាយាមសងសឹកជូនព្រះគ្រូរបស់ខ្លួន ដោយគ្រប់មធ្យោបាយទាំងអស់ ។
ថ្ងៃមួយ ឆ្លៀតឱកាសដែលព្រះនាងកំពុងចុះស្រង់ទឹកនៅកំពង់ ក្រពើនេះក៏លេបត្របាក់ព្រះនាងវរភ័ក្ត្រ ចូលក្នុងពោះមួយរំពេច ហើយក៏ជ្រមុជចូលទៅក្នុងទឹកបាត់ទៅតែម្តង ។
គូស្វាមី-ភរិយា ខេត្តក្រចេះ ចូលរូបព្រះនាងវរភ័ក្ត្រ ហៅព្រះនាងកន្ទោងខៀវ (២០០០) ដំណឹងនេះបានលេចឮដល់ព្រះបរមរាជវាំង ។ ព្រះវរាជបិតារបស់ព្រះនាង គឺព្រះបាទអង្គច័ន្ទរាជា ទ្រង់ក្រោធយ៉ាងខ្លាំង ហើយក៏ត្រាស់បង្គាប់ឲ្យពលរេហ៍ដេញទៅចាប់ក្រពើនេនធនភ្លាម ដើម្បីសងសឹក ។ មិនយូរប៉ុន្មាន នៅបន្ទាយលង្វែកមានជ័យពួកពល ក៏ចាប់បានក្រពើនេនធនរួចហើយក៏សម្លាប់ចោល ដោយឥតញញើត ឬអាឡោះអាល័យសោះឡើយ ។ តែអនិច្ចានៅពេលដែលវះពោះក្រពើទៅ ព្រះនាងវរភ័ក្ត្របានសុគតបាត់ទៅហើយដែរ ។
អនុលោមតាមប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះបាទអង្គច័ន្ទដែលជាព្រះវរបិតារបស់ព្រះនាងវរភ័ក្ត្រ ឬព្រះនាងក្រពុំឈូកក៏បានកសាងព្រះវិហារធំមួយ ដែលមានសសរ១០០ ព្រមទាំងព្រះចេត្យីមួយយ៉ាងស្អាតសម្រាប់ផ្ទុកព្រះអដ្ឋិធាតុរបស់ព្រះរាជបុត្រី ទោះបីជាស្ថិតឆ្ងាយពីព្រះបរមរាជវាំងលង្វែកមានជ័យក៏ដោយ ។ ដូច្នេះព្រះវិហារសសរ ១០០ បានចាប់កំណើតចេញពីពិធីបុព្វពលី ស្របតាមជំនឿប្រពៃណីអ្នកស្រុក និងតាមគន្លងធម៌នៃលទ្ធិព្រះពុទ្ធសាសនា ។
ចំពោះវត្តព្រះវិហារធំ ឬវត្តសសរ ១០០ បើសាកសួរពីប្រវត្តិនៃព្រះពុទ្ធសាសនដ្ឋាននេះ យើងពិតជាចាប់អារម្មណ៍ពីលក្ខណៈពិសេសធំៗ២គឺ ភាពស័ក្តិសិទ្ធិនៃវត្តអារាមនេះ ដែលអ្នកស្រុកជឿថាមានបារមីខ្លាំងពូកែសណ្ឋិត ចំនួនយ៉ាងតិចណាស់ក៏ ១០០ ដែរ ។ ការណ៍ដែលអ្នកស្រុកជឿដូច្នោះ ក៏ព្រោះតែគេភ្ជាប់បារមីដ៏ខ្លាំងពូកែទាំងនោះ ទៅនឹងវិញ្ញាណក្ខ័ន្តព្រះនាងវរភ័ក្ត្រ បុត្រីរបស់ព្រះបាទអង្គច័ន្ទរាជា ដែលសាកសពត្រូវបានគេបញ្ចុះក្នុងចេត្យីមួយ នៅក្បែរព្រះវិហារនេះ ។ ម្យ៉ាងទៀត ពុទ្ធសាសនិកខ្មែរក្នុងខេត្តក្រចេះ ដែលភាគច្រើនជាអ្នកប្រពៃណីនិយមជឿថា ព្រះបារមីទាំង ១០០ នោះ គឺជាជើងកបនៃសសរទាំងនោះ នៅថែរក្សាព្រះនាងវរភ័ក្ត្រ ឬព្រះនាងក្រពុំឈូកដែលជារាជបុត្រីតរៀងរហូតមក ។
ការយល់ឃើញដូច្នោះបណ្តាលមកពីមានតំណាលមួយថា ដើម្បីប្រមូលនូវវត្ថុសក្តិសិទ្ធិទាំងឡាយ ព្រះបាទច័ន្ទរាជាបានសម្លាប់ស្ត្រីព្រហ្មចារីចំនួន១០០ នាក់ ដោយយកសាកសពទៅកប់នៅត្រង់បាតសសរនីមួយៗ នៅពេលដែលព្រះអង្គស្ថាបនាវត្តវិហារធំនេះ ។ នេះជាហេតុនាំឲ្យពុទ្ធសាសនិករមែងតែងតែមកបន់ស្រន់ សុំសេចក្តីសុខ សេចក្តីសប្បាយ តាមរយៈការចូលរូប ។ មួយវិញទៀតសោត ការចូលរូបព្រះនាងក្រពុំឈូក ឬវរភ័ក្ត្រ ត្រូវបានអ្នកស្រុក ទទួលស្គាល់ថាពិតជាសម្រេចផល ពេលដែលមានអាសន្ន ឬវិបត្តិអ្វីមួយមកបៀតបៀនដល់ដំណើរជាប្រក្រតី នៃជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ ម្យ៉ាងវិញទៀតគេជឿថា គេត្រូវប្រារព្ធពិធីនេះយ៉ាងហោចណាស់ក៏១ដង ក្នុងមួយឆ្នាំដែរ បើពុំដូច្នេះទេ សិរីមង្គលនឹងមិនអាចកើតឡើងសម្រាប់ពួកគេទេ ។ សូមជម្រាបហើយថា អ្នកចូលរូបដែលតំណាងព្រះនាងក្រពុំឈូក ត្រូវស្លៀកពាក់ពណ៌ខៀវតាមរបៀបស្តេច ។
ចំពោះការស្លៀកពាក់ពណ៌ខៀវខាងលើនេះ សូមរំលឹកផងដែរថា ទង្វើនេះមានមូលហេតុរបស់វា។ ដើម្បីបញ្ចុះសពរបស់ព្រះនាងវរភ័ក្ត្រ ព្រះបាទច័ន្ទរាជាបានបញ្ចុះដោយការបណ្តែតអដ្ឋិធាតុរបស់ព្រះរាជបុត្រី តាមរយៈកន្ទោងខៀវមួយបណ្ដែតតាមផ្លូវទឹក ។ កន្ទោងខៀវដែលព្រះអង្គបានបណ្តែតនោះ ក្រោយពីបានឆ្លងកាត់តំបន់នានាមួយចំនួន ក៏បានមកទើរត្រង់មាត់ច្រាំងទន្លេនៅភូមិសម្បូរណ៍ ស្រុកសម្បូរណ៍ បច្ចុប្បន្ននេះ ដែលក្រោយមកក្លាយទៅជាអនាគតទីតាំងនៃវត្តសសរ ១០០ សព្វថ្ងៃនេះ ។ មានន័យថា សំដៅលើការកសាងកុសល ដើម្បីឲ្យព្រលឹងរាជបុត្រីបានសោយសុខ ព្រះរាជាអង្គច័ន្ទរាជា ក៏បានត្រាស់បង្គាប់ឲ្យកសាងព្រះវិហារខាងលើនេះឡើងនៅទិសឥសាន ដែលបែរមុខទៅរកព្រះចេត្យីរបស់ព្រះរាជបុត្រី៕

Wednesday, February 15, 2017
វិធីសាស្ត្រធ្វើសង្គ្រាមរបស់បុព្វបុរសខ្មែរ
ចឹងតើបានជាបុព្វបុរសខ្មែរ ខ្លាំងណាស់, គ្រាន់តែមើល យុទ្ធោបករណ៍ និង វិធីសាស្ត្រធ្វើសង្គ្រាម ញាក់សាច់!!
ប្រជាជាតិខ្មែរធ្លាប់មានប្រវត្តិដ៏រុងរឿង ជ្រកកោន ក្នុងដែនដីចក្រភពមានអំណាច និង ឥទ្ធិពលគ្របដណ្ដប់ទៅ លើនគរជិតខាង អាស្រ័យដោយបុព្វបុរសខ្មែរ ជាពូជអ្នកចម្បាំង ខ្លាំងពូកែ យូរលង់ណាស់មកហើយ ។
ទន្ទឹមនឹង នគរចម្ប៉ាក្លាយទៅជាវៀតណាមភាគកណ្ដាល ហើយដែន ដីរាមញ្ញមន’ក្លាយទៅជា ភូមា និងថៃនោះ ខ្មែរយើងដែល ជាប់ពូជអម្បូរ ខម បែរជាអាច ថែរក្សាទឹកដីឲ្យនៅគង់វង្ស បានមួយក្រវេចក្នុង ផែនទីពិភពលោកនឹងគេដែរ ព្រោះហេតុតែដូនតាខ្មែរ ជំនាញខាងការធ្វើសង្គ្រាមការពារជាតិមាតុភូមិមិនសុខចិត្តឲ្យពួកបរទេស លេបត្របាក់ យកបាន ដោយងាយៗនេះឯង ។
តើបុព្វបុរសខ្មែរ មានមធ្យោបាយធ្វើសង្គ្រាមរបៀបណា ? យើងសាកល្បងសិក្សាស្រាវជ្រាវដូចតទៅ ៖
I – អំពីបន្ទាយទ័ព
ព្រះមហាក្សត្រខ្មែរពីបុរាណព្រេងនាយ មុននឹងយាងទៅគង់ប្រថាប់នៅទីណា ឬក៏លើកទ័ព ទៅវាយបច្ចាមិត្ត ទ្រង់តែងមានព្រះតម្រិះ ពីបញ្ហាតាំងទីបន្ទាយរាយទ័ពជា អាទិភាព រីឯទីតាំងបន្ទាយនោះ ត្រូវប្រកបដោយលក្ខណ: សម្បត្តិដូចខាងក្រោម ៖
– ដីជ័យភូមិ៖ ជាទីតាំងខ្ពស់ផុតពីទឹក សមប្រកបតាមក្បួនពិជ័យ សង្គ្រាម និងក្បួនហោរាសាស្ត្រ ។ នុំនឹង វាតដីតាំងជា បន្ទាយស្ដេច ឬមេទ័ពធំ តែងតម្រូវឲ្យហោរាទស្សន៍ទាយ វាស់វែងបែងក្រឡាមើលដីនោះ ឲ្យល្អិតល្អន់សិន ។
– មានស្ទឹង ឬទន្លេព័ទ្ធជុំវិញ៖ ចំណុចនេះ បើសិនជាគ្មានស្ទឹង ឬទន្លេនៅជិត ព្រះមហាក្សត្រ ឬមេទ័ពធំ តែងបញ្ជាសេនារេហ៍ពល ឲ្យជីកជាគូទឹកព័ទ្ធជុំញ ដោយ មានចិញ្ចឹមក្រពើកាចៗផង ដើម្បីទុកជាមធ្យោបាយការពារ ទប់ទល់ នឹងបច្ចាមិត្ត ។
– សង់សើន និងប៉មខ្ពស់ៗ៖ បើបន្ទាយនោះធំ ការសង់សើន និងប៉មក៏ធ្វើធំ ហើយខ្ពស់ទៅតាមនោះដែរ ។ បើបន្ទាយ នោះតូចតាច សើន និងប៉មក៏ទាបៗ ។ គេធ្វើសើនសម្រាប់ដាក់តម្កល់មេរៀម ឬកាំភ្លើងធំ ដើម្បីបាញ់ ការពារបន្ទាយ ។ ឯប៉ម សម្រាប់ឲ្យពលសេនា អង្គុយយាមមើលទៅមុខបានឆ្ងាយ។
– លើកដីឱ្យខ្ពស់ ឬ ធ្វើជាកំពែង៖ គេលើកដីព័ទ្ធជុំវិញបន្ទាយ ដូចជាទំនប់ទឹក ដើម្បីទប់នឹង ផ្លែព្រួញ ឬគ្រាប់មេរៀមរបស់ខ្មាំង ។ បើបន្ទាយនោះធំមាំមួន គេធ្វើជាកំពែងថ្ម អាចជិះសេះពីលើបានងាយស្រួលឲ្យពលសេនា បញ្ជូនសារ និងពាក្យបញ្ជាពីថ្នាក់លើទៅថ្នាក់ ក្រោម ក្នុងករណីមានភាពអាសន្នកើតឡើង ។
– រោង និងឃ្លាំង៖ សម្ភារ:សង់រោង សម្រាប់ពលសេនាស្នាក់នៅ ច្រើនធ្វើពីឈើប្រក់ស្បូវ មានរានរនាបប្ញស្សីសម្រាប់ដេក ទៅតាមពួក តាមកងនីមួយៗ ។ មានរោង ចម្អិនអាហារ រោងព្យាបាលជំងឺ និងរោងគុក សម្រាប់ដាក់យុទ្ធជនល្មើសវិន័យ ។ ឃ្លាំងជាកន្លែង សម្រាប់ផ្ទុកស្បៀងអាហារ ដូចជា អង្ករ ពោត សណ្ដែក អំបិល ត្រីងៀត ត្រីឆ្អើរ ប្រហុក គ្រឿងសស្ត្រាវុធ និង សំលៀកបំពាក់ ៘
– ក្រោលដំរី ក្រោលសេះ ៖ ធ្វើក្រោលដំរី ពាក្យបុរាណថា តាំងខ្លោងព្នៀត ដោយកាប់ឈើប៉ុន៉ៗសសរផ្ទះ មកដាំ ច្រុះតំរៀមគ្នា ដូច ម្រាមដៃព័ទ្ធទីធ្លាដ៏ធំមួយ មានឈើជាម្លប់ល្មមដំរីជ្រកការពារ កម្ដៅថ្ងៃបាន ។ ក្រោលនេះធំទូលាយ អាចផ្សាំងដំរីសឹកបាន ។ ដំរីដែលជាប់ក្នុងក្រោល ភាគច្រើនគេដាក់ទន្លីងមិន ឲ្យវាដើរ ទៅណាបានឆ្ងាយ ដោយមានពលបោចស្មៅ និងយកទឹកមកឲ្យដល់កន្លែង ព្រោះនៅពេល ជាប់ច្បាំង ឬខ្មាំងព័ទ្ធជាប់ គេពុំអាចយកដំរីទៅលែងឲ្យស៊ីខាងក្រៅបន្ទាយបានឡើយ ។ ឯក្រោល សេះ និងកន្លែងដាក់រទេះ ក៏មានលក្ខណ:ប្រហាក់ ប្រហែលក្រោលដំរីដែរ ដោយគ្រាន់តែសង់ឲ្យ វាឃ្លាតឆ្ងាយពីគ្នាបន្តិច ព្រោះដំរី និងសេះ ផ្អើលខ្លាចគ្នាទៅវិញទៅមក ដាក់ជិតគ្នាមិនបានទេ ។
– ទីលានហាត់យុទ្ធសាស្ត្រ៖ គេច្រើនយកទីតាំងនៅកណ្ដាលបន្ទាយ ដែលជាទីធ្លាវាលស្រឡះគ្មានបន្លា ឬគល់ដង្គត់ជាឧបសគ្គ ។ មានដាក់ ផ្ទាំង ស៊ីបភ្ជាប់នឹងដើមឈើ ឬសសរ សម្រាប់ហាត់បាញ់ ព្រួញ ចោលលំពែង គប់កាំបិត ។ មានកន្លែងហាត់ជិះសេះ ជិះដំរី កាប់ដាវ គុនដំបង និងធ្លា សម្រាប់បើកសមរភូមិ ប្រយុទ្ធរួមគ្នាម្ដងៗរាប់រយនាក់ ។ បន្ទាយគ្រប់ទីកន្លែង ត្រូវតែមានលក្ខណ:សម្បត្តិ ដូចខាងលើនេះ ។ ជួនកាលព្រះមហាបានត្រាស់បង្គាប់ឲ្យសាងសង់បន្ទាយ ធ្វើជារាជវាំងគង់នៅជាអចិន្ត្រៃយ៍តែម្ដង ដោយមានរៀបកំពែងថ្ម តជាកសិណ ដាំប្ញស្សីច្រុះក្ដារ យ៉ាងមាំមួន ដូចជាបន្ទាយលង្វែកជាដើម ។
II – គ្រឿងសស្ត្រាវុធ
សស្ត្រាវុធជំនាន់ដើម ជាប្រភេទអាវុធ កាប់ ចាក់ បាញ់ វាយ ដែលជារួមមានដូចតទៅ៖
១- ប្រភេទអាវុធសម្រាប់កាប់
– ព្រះខាន់៖ ក្លាយពីពាក្យសំស្ក្រឹត ខ័ឌ្គ បាលី ខគ្គជាអាវុធសម្រាប់ព្រះមហាក្សត្រ ។ ផ្លែមានមុខទាំងសងខាង មានសណ្ឋានដូចផ្លែលំពែង ប៉ុន្តែធំវែងជាងផ្លែលំពែងដងខ្លី មានស្រោម សម្រាប់ស៊កស្ពាយនៅចង្កេះបាន ។ ព្រះខាន់ មានពីរប្រភេទ គឺព្រះខាន់រាជ្យ និងព្រះខាន់ជ័យ ។ ព្រះខាន់ រាជ្យ សម្រាប់ទុកជានិមិត្តរូបនៃរាជបល្ល័ង្ក មិនមែនទុក សម្រាប់កាប់ ចាក់ទេ ឯព្រះខាន់ជ័យ ទើបប្រើជាអាវុធបាន។ នៅមានព្រះខាន់ស្តេចត្រាញ់ ដោយឡែកមួយបែបទៀត ជា និមិត្តរូបនៃអំណាច ។
– ដាវ ៖ ដាវចែកចេញជា ដាវវែង ដាវខ្លី ដាវកូនស្រាល ។ គឺជាអាវុធ ធ្វើពីដែកមានផ្លែវែង មានមុខតែម្ខាង ខ្នងអ៊ែន ដងខ្លី មានរបាំងឆែង សម្រាប់រងដៃ មានបញ្ចុះក្រំមាស ប្រាក់ ស្ពាន់ និងមានស្រោមសម្រាប់ស៊ក ហូត ចេញចូលបាន ។ ដាវវែងជាមធ្យម ប្រវែង២ហត្ថ ។ ឣាវុធនេះ មានខ្សែចងស្ពាយនៅខ្នង ។ ឯដាវកូនស្រាល គេអាចលាក់បង្កប់ក្នុងដៃអាវបាន សម្រាប់ចារបុរស ប្រើប្រាស់ ។ បើដាវជារបស់ស្ដេចកាន់ គេហៅថា ព្រះទម្រង់ ឣសិ ព្រះសែង ព្រះសែងស្នៀត ។ នៅមានដាវអាជ្ញា សឹកមួយទៀត ជានិមិត្តរូប នៃអំណាចផ្ដាច់ការ ។
– កាំបិត ៖ កាំបិតមានវែង ខ្លី ធំ តូច ធ្វើពីដែក មានមុខ តែម្ខាង ដូចកាំបិតចែត កាំបិតព្រា កាំបិតបន្ទោះ កាំបិតប៉័ង តោ កាំបិតស្នៀត ។ កាំបិតខ្លីរបស់ស្ដេចហៅថា ព្រះទម្រង់ឆុរិកា ។
– ផ្គាក់ ៖ ជាអាវុធមួយប្រភេទ ធ្វើដោយដែកផ្លែ ក្រាស់ មានមុខតែម្ខាង រាងស្រដៀងនឹង កាំបិតចែត មាន ក្បាច់រាងជហ្វាចែ នៅចុងផ្លែ ដងវែង អាចពិឃាដ មនុស្ស សត្វ ឬកាប់ ឆ្ការព្រៃ ងាយស្រួលជាងកាំបិត ។ ផ្គាក់ដែលប្រើប្រាស់ក្នុងសង្គ្រាម ដូចយើងបានឃើញក្នុងរឿង តេជោមាស តេជោយ៉ត៉ នោះមានផ្លែក្រាស់ វែង មុត ធ្ងន់ ហើយត្រូវដាប់ផ្នែកខាងគល់នៃផ្លែ បញ្ចុះទៅក្នុងដង ធ្វើពីប្ញស្សីថ្នាំងរេញ ឬឈើមានទម្រង់កោងជាប់ស្វិត ។ អ្នកប៉ិនប្រសប់ ខាងគុនកាំបិតផ្គាក់ មានប្រៀបខ្លាំងណាស់ ទៅលើដាវ ឬលំពែង ព្រោះដងវែង ផ្លែធ្ងន់ អាចយោល កាប់បានខ្លាំង បាក់ទាំងអាវុធគូសត្រូវ និងធ្វើឲ្យដាច់កគូ សត្រូវ ឬរយ:ស្មាមួយចំហៀងផង ។ សព្វថ្ងៃនេះ ជនជាតិ ភាគតិច កួយ ជង ភ្នង រដែ … កំពុងប្រើនៅឡើយ ។ ព្រះខាន់ ដាវ កាំបិតខ្លី អាចកាប់ក៏បាន ចាក់ក៏បាន ។
២- ប្រភេទចាក់
– ច្បូក៖ ជាអាវុធផ្លែបី មានងៀង ដងវែងជាងមួយព្យាម អាចចាក់សម្លាប់បច្ចាមិត្ត ឬប្រើធ្វើនេសាទក៏បាន ។
– តោមរ៖ ជាអាវុធម៉្យាង មានមុខពីរ ង ដូចស្នែង ក្របី អាចហៅថា លំពែងស្នែងក្របីក៏បាន ។ សេនាកាន់ អាវុធនេះ ច្រើនជាពេជ្ឈឃាដ សម្រាប់នាំអ្នកទោសទៅ ប្រហារ ហៅថា តោមរធរ ។
– លំពែង៖ ជាអាវុធអាចប្រឡូកគ្នាជិតៗ ឬពួយពី ចម្ងាយបាន មានមុខទាំងពីរខាង មានចុងស្រួច រូបសណ្ឋាន ដូចផ្លែព្រះខាន់ តែដងវាវែង ។ លំពែងជាគូនឹងខែល ។
– ទួន៖ ទួនមានលក្ខណ:ប្រហែលគ្នានឹងលំពែង ប្លែក តែនៅគល់ដងមានភូ ‘រំយោល’ ទួន ក៏មានខែលការពារដែរ ។
– ក្រឹស៖ ជាអាវុធខ្លីស្រួចមានមុខទាំងពីរខាង សម្រាប់ ស៊កក្នុងស្រោម សៀតចង្កេះ ដូចកាំបិត ស្នៀត ។
– ស្ន ៖ ជាអាវុធមានផ្លែដែក មូលវែងប៉ុនម្រាមដៃ បញ្ចុះខាងគល់ភ្ជ័រ ជិតជាប់ទៅនឹងដងប្ញស្សីវែង រៀវស្ដួចចុង សម្រាប់ប្រើជាឧបករណ៍នេសាទត្រី ។ គេមិនដែលប្រើស្ន ចូល សមរភូមិទេ ប៉ុន្តែអ្នកភូមិតែងដាក់វា ត្រៀមនៅក្បែរ មាត់ទ្វារ សម្រាប់ចាក់សម្លាប់ចោរ ដែលលប ឡើងផ្ទះចូល លួចទ្រព្យសម្បត្តិ ។
៣- ប្រភេទវាយ
– ដំបងវែង ៖ ច្រើនធ្វើពីខ្លឹមគ្រញូង ក្រឡាញ់ ទ្រយឹង ដើមផ្អាវ ឬធ្វើពីប្ញស្សីពីងពង់សម្រួច ចុង រោលភ្លើងឲ្យឡើង ក្រហម ។ ដំបងវែងមានប្រវែងជាមធ្យម ជាងមួយព្យាម មនុស្សចាស់ ។
– ដំបងខ្លី ៖ ដំបងខ្លីធម្មតាមានប្រវែងពីរហត្ថ ធ្វើពី ឈើខ្លឹម មិនសូវរើសឈើទេ ។ ឯដំបង ម៉្យាងទៀត ខ្លីប្រវែង មួយចំអាម មានពីរកំណាត់ ហើយភ្ជាប់នឹងច្រវាក់ដែក ។ ដំបងច្រវាក់នេះ មានប្រសិទ្ធិភាព អាចវាយប្រហារទាញឆ្វាក់ ថ្ពក់យកដាវពីបច្ចាមិត្របាន ។
– ព្រនង់ ៖ ជាដំបងយ៉ាងធំហើយខ្លី ។ គេប្រើអាវុធ នេះ សម្រាប់តែមនុស្សមានកំហឹង ខ្វះការពិចារណាប៉ុណ្ណោះ មិនដែលយកចូលសមរភូមិទេ ។
– អង្រែ៖ ជាដំបងធុនធំ ប្រើសម្រាប់តែបុកអង្ករ បុកល័ខទេ ប៉ុន្តែក្នុងពេលមានឣាសន្ន រកអ្វីមិនទាន់ អ្នកដែល ចេះគុនដំបងយ៉ាងស្ទាត់ តែងស្រវាយកអង្រែក្បែរដៃ មកដោះស្រាយបញ្ហាក្នុង ករណីបន្ទាន់ ។
៤- ប្រភេទបាញ់
– ធ្នូ ៖ ជាអាវុធធ្វើដោយឈើ ប្ញស្សី ឬធាងទ្រាំង មានដងមានបន្លោះ សម្រាប់ផ្ទាប់ព្រួញបាញ់ ។ មានបំពង់ព្រួញស្ពាយនៅខ្នង ជាគូ បើអស់ព្រួញ ធ្នូក៏អស់ប្ញទ្ធិដែរ ។ បុរាណច្រើនប្រើពាក្យភ្ជាប់គ្នា ថា ធ្នូសរ បើធ្នូជារបស់ស្ដេចហៅថា កៅទណ្ឌ ឬកៅទណ្ឌជ័យ ។ ក្នុង កាល:ទេស:ខ្លះ គេត្រាំចុងព្រួញក្នុងថ្នាំពិស ហៅថាជ័រឆក់ ដើម្បី ប្រហារសត្រូវឲ្យស្លាប់ទាន់ហន់ភ្លាមៗ ។ ជ័រឆក់ ឬព្រួញពិសនេះ អាច ប្រើក្នុងការបាញ់សត្វធំៗ ដូចជាដំរី ខ្ទីង រមាស ជាដើមផងដែរ ។
– ស្នា៖ ជាអាវុធធ្វើដោយឈើ មានត្រពងមានដៃ មានខ្សែបន្លោះ មានកៃតម្លោះបាន មានព្រួញស្លាប សម្រាប់បាញ់បាន និងត្រង់ ជាងធ្នូ ប៉ុន្តែរហ័សមិនទាន់ធ្នូទេ ។ ឣ្នកប៉ិនប្រសប់ អាចបាញ់ម្ដងបាន ព្រួញប្រាំ ហើយទៅត្រូវទិសដៅតែមួយ ឬផ្សេងគ្នា ទៅតាមការ ដៅរបស់អ្នកបាញ់ ។ ធ្នូជាអាវុធធ្លាប់មានមកជាច្រើនពាន់ឆ្នាំ ហើយ ។ យើងបានឃើញក្នុងរឿងរាមកេរ្តិ៍-រឿងសុវណ្ណសាម និងរឿងប្លែកៗ ច្រើនទៀត ក្នុងអត្ថបទអក្សរសាស្ត្រ សាសនា និងសាស្ត្រាល្បែង ជាច្រើន ។
– មេរៀម៖ ជាកាំភ្លើងម៉្យាងវើឣាយ ។ ជាងដែក អាចស្លដែក សិតវាបាន មានធំ មានតូច សម្រាប់បាញ់ ។ គេស្លរំសេវបញ្ចរង្គ ញ៉ក៉ុនៅគល់កាណុង ហើយដាក់គ្រាប់សំណខាងចុងកាណុង ទើបដុត ឆ្នួនឲ្យ រំសេវផ្ទុះធាក់គ្រាប់ចេញទៅ ។ ខ្មែរយើងចេះធ្វើកាំភ្លើងមេរៀមនេះ តាំងពីសម័យអង្គរម៉េ្លះ ។ គេច្រើនប្រើមេរៀមដាក់តម្កល់លើសើនខ្ពស់ សម្រាប់បាញ់ការពារបន្ទាយ ។ ក្នុងសង្គ្រាម រវាងព្រះចន្ទរាជា និង ស្ដេច ភាគីម្ខាងៗសុទ្ធតែយកមេរៀមជា អាទិភាព រហូតដល់ខ្វះខាត ក៏ចាត់ទ័ពសំពៅឲ្យទៅទិញ បន្ថែមពីប្រទេសម៉ាឡាយូ ដើម្បីយកមក ធ្វើចម្បាំងយកឈ្នះគ្នា ។ សម័យបន្ទាយលង្វែក សៀមបានចាត់តាំង ចារបុរស ឈ្មោះសុប្បញ្ញោ និងតិប្បញ្ញោ ឲ្យផ្លមបួសជាសង្ឃ ចូល មកលួចស្លង់រន្ធកាំភ្លើងបាន រហូតដល់ខ្មែរចាញ់ បែកបន្ទាយលង្វែក ទៅ ព្រោះអាវុធដ៏មានប្រសិទ្ធភាព ឈ្នះដាវ កាំបិតខូចខាតអស់ ។ ក្នុងរជ្ជកាលព្រះបាទអង្គដួង មានមន្ត្រីយោធា ខ្មែរម្នាក់បុណ្យសក្ដិជា “ ម៉ឺន ” ចេះធ្វើគ្រាបមេរៀមនេះ បាញ់ទៅផ្ទុះឆេះ បន្ទាយយួននៅជ្រោយ ចង្វាអស់ ជំនាន់នោះ ពមុទាន់មានអ្នកចេះធ្វើគ្រាប់ឲ្យផ្ទុះឆេះ នៅឡើយ ទេទើបពួកយួនដកថយចេញពីទឹកដីខ្មែរអស់ទៅ ។
III – គ្រឿងការពារខ្លួន និងវេទមន្តសក្ដិសិទ្ធិ
ដើម្បីបញ្ចៀសការពារទប់ទល់ នឹងគ្រឿងអាវុធគ្រប់ប្រភេទបាន បុព្វបុរសខ្មែរមានមធ្យោបាយ និងគ្រឿងការពារខ្លួនពីរយ៉ាងគឺ តាមក្បួន យុទ្ធវិធី និងតាមវេទមន្ត ។
១- ក្បួនយុទ្ធវិធី
– តាមធម្មជាតិ៖ ត្រូវចេះរកទីបិទបាំង មានព្រៃរបោះ ថ្មដា ចេះស្មានតម្រូវកាលអាកាស ចេះស្ដាប់សន្ធឹកខ្យល់ បោកបក់ ៘
– ប្រើខែល៖ អាចចាត់ជាអាវុធក៏បាន ខែលមានរាងមូល វែង ដូចចង្អេរ ធ្វើពីដែក ស្បែកក្របី ឬឈើ សម្រាប់ទប់រាំងបាំង ផ្លែព្រួញ ឬមុខលំពែងដែលបាញ់ពីចម្ងាយ ។
– អាវក្រោះ៖ ជាអាវវៀលក្លៀក ធ្វើពីបន្ទះដែក ស្ពាន់ សំណាញ់ដែក ស្បែកគោ-ក្របីហាលស្ងួត ដោយដេរភ្ជិតសម្រាប់ពាក់ចូលទីលានប្រយុទ្ធ ។ អាវក្រោះអាចទប់នឹងផ្លែព្រួញ មុខដាវ លំពែង បាន ។ ព្រះមហាក្សត្រខ្មែរតែងប្រើអាវក្រោះ តាំងពីសម័យមុន អង្គរម្ល៉េះ រហូតដល់ជាប់ព្រះនាមថា “វរ្ម័ន” ‘ ជាពាក្យសំស្ក្រឹតប្រែថា : អាវក្រោះនេះឯង ’ ។ ព្រះនាមជ័យវរ្ម័នមានន័យថា “ឣាវក្រោះមាន ជ័យ” ។
– ផឹកថ្នាំគង់ ៖ ជាឱសថសក្ដិសិទ្ធិ ផ្សំពីប្ញសឈើ សំបក ឈើ ប្រទាល យកទៅស្ងោររម្ងាស់នឹងឆ្នាំងដី ដោយមានរាយមន្តព័ទ្ធ សីមាផង ដើម្បីផឹកទៅឲ្យគង់ស្បែក កាប់មិនមុត ។ ជួនកាលផ្សំ ពីសត្វរញី ប្រមាត់ខ្លាឃ្មុំ ល្អូតស្បូវ ថ្លាន់ភ្ញី ៘
២- វេទមន្ត
– អាវតេជះ ឬអាវយ័ន្ត៖ ជាអាវដេរពីក្រណាត់ផាឌិប ទេសឯក ឬជាតី មានគូរយ័ន្តគាថា បញ្ចុះអក្ខរ:ភាសាបាលី តាមព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ។ នៅលើតួអាវ ដែលកាត់វៀលក្លៀកនោះមិនសូវចោលអក្សរ ន ខ្វាក់ និងអក្ខរ: ន ម អ ឧ ឥ ស្វា សុ នោះឡើយ ហើយកាន់ក្អែលឡើងខ្មៅរលើប ។
– កន្សែងយ័ន្ត៖ ជាកន្សែងផាឌិប ឬជាតី មានគូរយ័ន្តគាថា ដូចអាវតេជះដែរ ជួនកាលមានបញ្ចុះស្នាមបាទជើងមាតាបិតា ឬ ឧបជ្ឈាយាចារ្យ ដែលជាអ្នកមានគុណ សម្រាប់បង់ជាប់នឹងក ជួតលើក្បាល ។
– សាក់ខ្លួន៖ គេប្រើដែកចារជ្រលក់ជាតិហិង្គុល ឬខ្មៅ ដុសយកទៅសាក់ជាឣក្ខរ: យ័ន្តគាថា លើទ្រូង, ខ្នង, ដៃ, ស្មា ជាប់ ស្នាមរហូតមួយជីវិត ។
– សក់ដាញ់៖ សក់ស្រី ឬប្រុស ដែលកណ្ដាញ់ជាប់គ្នា ដូចសំបុកចាប ជារបស់រូបមេមត់ ឬមេស្មឹង ដោយម្ចាស់សក់ស្លាប់ ឬកាត់ឲ្យ ជឿថាមានឫទ្ធិបារមីពូកែមានខ្មោចអារក្សថែរក្សា។ មានកណ្ដាញ់ មួយប្រភេទទៀត កើតឡើងដោយកម្រ បំផុត នៅត្រង់រោមយោនីស្ត្រី ។ ខ្មែរជឿថា កណ្ដាញ់រោមយោនីនេះពូកែណាស់ ។ មានគេដំណាលថា ប្រពន្ធលោកសក្ដិបី ឥស្សរ:ម្នាក់ មានកណ្ដាញ់រោមយោនីនេះ ពេល ចេញច្បាំងនឹងទ័ពបារាំង លោកតែងបញ្ជិះប្រពន្ធ ឲ្យអង្គុយលើខ្នង សេះពីខាងមុខ ការពារលោកបានរួចខ្លួនគ្រប់គ្រាអាសន្ន ។
– អាថ័ន៖ ក្លាយមកពីឣថព្វ ឬឣថ័ព្វន៍ ជាឈ្មោះមន្ត អាគម សម្រាប់សូត្រសេកហៅ ឬបណ្ដេញខ្មោចបិសាច ។
– ចែកាច់៖ ជាភ្លុកដំរីស្ត មិនធំប៉ុនភ្លុកទេ ។ ចែដំរី ដែលវា ចាក់កាច់ចោលជាប់នឹងដើមឈើរស់ ជាវត្ថុត្រជាក់ត្រជុំ ការពារជំងឺ គ្រប់ប្រភេទ ។
– ខ្នាយតាន់៖ ជាគ្រឿងអាវុធការពារខ្លួន របស់ជ្រូកព្រៃដែលវាកាច់ចោលនៅទីណាមួយ ។ មតិខ្លះថា បើបាញ់យកបានទាំងរស់ រឹតតែពូកែ ជាងខ្នាយដែលរើសបានទៅទៀត ។
– កុយ៖ ជាស្នែងសត្វរមាស ‘ មិនសូវមាន ’ ល្អបំផុតគឺកុយពុក ។
– គជ់៖ វត្ថុជាដុំមូលដូចពក មានសាច់រឹងដូចកែវ កើត មាននៅក្នុងសរីរាង្គកាយ ឬក្នុងក្បាលនៃសត្វទាំងឡាយ ដូចជា គជ់ ខ្យង, គជ់គ្រំ, គជ់ដំរី, គជ់ក្រៀល ។ ពូកែជាងគេ គឺគជ់ឃ្មុំ, គជ់ត្មាត ភ្លើង កាសក្របី ។
– នប់៖ ជាស្នែងបន្តុបត្រមុលខ្លីហើយធំ របស់សត្វ ក្តាន់, រមាំង, ប្រើស ។
– កូនក្រក៖ វត្ថុនេះសំខាន់ជាងគេ ហើយមិនងាយរក បានផង ។ កូនក្រក គឺជាទារកទំក្នុងផ្ទៃម្ដាយ ទើបបានបីខែ ទៅ ៥ខែ ហើយត្រូវ ឪពុកល្បួងលួងលោម បញ្ឆោតសុំបានរួចនាំទៅវះពោះ យកទាំងរស់ដូចក្នុងរឿងឃុនឆាង ឃុនផែន’ ។ កាលបើម្ដាយស្លាប់ ទារកក៏ស្លាប់ដែរ ប៉ុន្តែ ឪពុកចិត្តតិរច្ឆាន បានយកខ្មោចទារកប៉ុនកដៃនោះ ទៅឆ្អើរភ្លើងឲ្យក្រៀម ហើយរាយមន្តព័ទ្ធសីមា អធិដ្ឋានឲ្យព្រលឹង ទារកនោះ វិលវល់តាម ជួយយកអាសាខ្លួនឲ្យក្លាយទៅជាអ្នកខ្លាំងពូកែ មានញាណដឹងអ្វីៗមុន ព្រោះព្រលឹងកូនក្រកទៅខ្សឹបប្រាប់ ។ អ្នកកាន់កូនក្រក មិនសូវបានយូរអង្វែងទេ ច្រើនតែអាយុខ្លី ព្រោះកម្ម របស់ខ្លួន ដែលហ៊ានលើកដៃសម្លាប់ភរិយា ឬគូកំណាន់ ព្រោះតែ មហិច្ឆតាឥតព្រំដែនរបស់ខ្លួន ។
– គាថា៖ គឺជាបន្ទះសំណប្រាក់ ស្ពាន់ ឬមាស មានចារ យ័ន្ត បាលីគាថាបញ្ចុះ ហើយដាស់ឲ្យពូកែសក្ដិសិទ្ធិ ។ គាថា ត្រូវដោតក្រងជាខ្សែមួយ ខ្សែពីរ ឬខ្សែបីសម្រាប់ក្រវាត់ នៅចង្កេះក៏មាន សម្រាប់ពាក់នៅក ក៏មាន ។
– អាព័ទ្ធ៖ ជាវេទមន្តមួយបែប សូត្រទៅគង់ស្បែកកាប់មិនមុត ដុតមិនឆេះ ។
– មហាសំកាំង៖ អាចសូត្រសេកឲ្យចេញផ្លេកបន្ទោរ ធ្វើឲ្យសត្រូវភាំងស្មារតី ឡប់សតិវង្វេងវង្វាន់ ។
– មន្តសណ្តំ៖ អាចសូត្រសេកឲ្យខ្មាំងសត្រូវដេកលក់ ‘ចៅពញាភក្ដីសង្គ្រាមហុក ប្រើមន្តសណ្តំធ្វើឲ្យទ័ពយួនដេកលក់អស់ ដើម្បីចូលរំដោះព្រះវររាជមាតា របស់ព្រះបាទជ័យជេដ្ឋាទី៣ ដែលយួនចាប់យកទៅបង្ខាំងក្នុងទូកនៅជ្រោយចង្វា ។
– ធ្មប់៖ អាចសូត្រសេកបាចឣង្ករ ចេញជាស្រាំង ឃ្មុំ ឪម៉ល៉ា់ ឬកួចស្មៅ ផ្លុំឲ្យកើតជាខ្លា ដំរី ដេញទិច ខាំ ព្រេច បច្ចាមិត្របាន ។ អ្នកចេះវិជ្ជាធ្មប់ផ្ដើមចេញពីប្រើ អំពើធ្វើអ្នកស្រុក ឲ្យហើមពោះស្លាប់ ក៏ក្លាយទៅជាគ្រូធ្មប់ ល្បីល្បាញ គេខ្លាចរឣា ជួនកាលហ៊ានប្រកាសខ្លួនឯងជា ស្ដេច គិតវាយដណ្តើមរាជបល្ល័ង្ក ដូចជាព្រះបាទជាន់ជុំ កែវព្រះភ្លើង ដែលតាំងរាជវាំងនៅខេត្ត តាកែវជាដើម ។
– មហារំអិល៖ មន្តនេះសូត្រទៅរអិលខ្លួនដូចលាបខ្លាញ់ ចាប់មិនជាប់ ។
– មេឃច្ឆាយ៖ ជាវិជ្ជាសម្លឹងមើលស្រមោលមេឃ ហើយទាយតាមចំណាំអាចដឹងថា ធ្វើសង្គ្រាមចាញ់ ឬឈ្នះ ។ តេជោមាស ចេះស្ទាត់សិល្ប៍វិជ្ជាយិតមេឃច្ឆាយនេះ ហើយបន្តបង្រៀនដល់ តេជោយ៉ត៉ទៀត ។
– បំបាំងខ្លួន៖ សូត្រសេកទៅខ្មាំងមើលមិនឃើញ ។ វត្ថុ សក្ដិសិទ្ធិទាំងអស់នេះ បុព្វបុរសខ្មែរតែងដាក់ក្នុងទៃគ្រូ កាន់ជាប់ នឹងខ្លួន បើមិនចេញទៅណាទេ ត្រូវតម្កល់ទុកលើហ៊ឹង ដុតទៀន ធូបបូជា ជាប្រក្រតីរាល់ថ្ងៃសីល ហើយក្រៅពីម្ចាស់វត្ថុនេះ សូម្បីប្រពន្ធកូនក៏ មិនហ៊ានបំពាន់ដែរ ។ ឣ្នកអាងវត្ថុសក្ដិសិទ្ធិ និងសិល្ប៍វេទមន្ត ដូចខាងលើនេះ កាន់ត្រណមតឹងរ៉ឹងណាស់ ហើយភាគច្រើនៗ តែភ្លាត់ស្នៀតដល់ស្លាប់ ព្រោះចាញ់ល្បិចស្រី ។ ឯថ្នាំបន្សាបសិល្ប៍វេទមន្តនោះ គេយកផ្លែត្រឡាច និងសំពត់ ប្រឡាក់ឈាមរដូវស្ត្រី ទៅកម្លោចបុកឲ្យម៉ដ៉្ឋ លាយនឹងប្រទាល មួយរយមុខ យកទៅដាក់លាយនឹងម្ហូបចំណី ឬក្នុងទឹកឲ្យអ្នក សិល្ប៍ ស៊ី ឬផឹក, ងូត នឹងសាបរលាបអស់ជាមិនខាន ។ ជាទូទៅ បុព្វបុរសខ្មែរ តែងកាន់ជាប់នូវជំនឿ ជាប្រពៃណីទាំងនេះ ស្ទើរ ១០០ភាគរយ ជាពិសេស គឺអង្គព្រះមហាក្សត្រ និងមេទ័ពធំៗ តែម្តងដែលគោរពជំនឿបែបនេះជាងគេ ។ យើងឃើញក្នុង ព្រះរាជពង្សាវតារ ឣ្នកដែលខ្លាំងពូកែខាងសិល្ប៍វេទមន្ត មានជា ឣាទិ៍ តេជោ មាស, តេជោយ៉ត៉, ស្ដេចកន, ស្ដេចកែវព្រះភ្លើង, ព្រះរាមបាទី, ស្ដេចបាលីកងចក្រ, ស្ដេចសំរែ, ព្រះរាមទ្រាំង, បល្ល័ង្កពេជ្រ, បល្ល័ង្ករត្ន័, ភក្ដីសង្គ្រាមហុកជាដើម ៘ ទោះបីបច្ចុប្បន្ន ក៏ខ្មែរមួយភាគធំនៅតែប្រកាន់ជំនឿបែបនេះ នៅឡើយ ។
* អំពីត្រណម៖ ទន្ទឹមនឹងមានគ្រឿងប្រដាប់សម្រាប់ការពារខ្លួន ដូចបានជម្រាប ជាលំដាប់លំដោយខាងលើនេះ ក៏នៅមានរបៀបរបបមួយទៀត មកកូបផ្សំផង ទើបពូកែសក្ដិសិទ្ធិគួរ ឲ្យកក់ក្ដៅបាននោះគឺ “ត្រណម” ។ មានត្រណមច្រើនយ៉ាងណាស់ ដែលអ្នកទ្រង់គ្រឿងការពារខ្លួន ត្រូវកាន់ឲ្យបានខ្ជាប់ខ្ជួន ៖
– តមកុំទាក់ទងស្នេហ៍ស្និទ្ធជាមួយស្រី មានស្រីប្រពន្ធគេ កូនក្រមុំគេ
– តមមិនលួចលាក់យកទ្រព្យរបស់គ្រប់យ៉ាង នៅសមរភូមិ មានមាស ប្រាក់ សំពត់ ឣាវ ឬគ្រឿង អលង្ការ គ្រប់ប្រភេទ
– តមមិនជេរប្រមាថគ្នីគ្នា ដែលជាយុទ្ធជនរួមអាវុធ
– តមមិនជេរ ម្ដាយគូសត្រូវក្នុងពេលកំពុងប្រយុទ្ធ លើសមរភូមិ
– តមចំណីអាហារផ្សេងៗ ដែលគ្រូហាម មានត្រាវ, ស្ពឺ, ឃ្លោក… សាច់ឆ្កែ… ជាដើម ។
នៅមានត្រណមផ្សេងដទៃទៀត ដែលឣ្នកចម្បាំងត្រូវ កាន់ឲ្យបានម៉ឺងម៉ត៉ា់ ដើម្បីកុំឲ្យខុសនឹងបណ្ដាំគ្រូ នាំឲ្យសាបមន្តអាគម បណ្ដាលឲ្យមានគ្រោះថ្នាក់ក្នុងសមរភូមិ ។
IV-អំពីយានជំនិះក្នុងចម្បាំង
– ដំរី៖ ជាសត្វខ្លាំងជាងគេ អាចដើរបានឆ្ងាយ កាត់ភក់ផុង ព្រៃភ្នំក្រំថ្ម និងផ្ទុកទម្ងន់បានច្រើន ។ គេទាក់ដំរីព្រៃយកមកផ្សាំង ឲ្យចេះក្បួនយុទ្ធសាស្ត្រ ចេះស្ដាប់បង្គាប់ហ្មរបស់ខ្លួន ។ ក្នុងក្បួន កងទ័ពធំ អាចមានដំរីដល់ទៅមួយពាន់ក្បាល ។ ក្នុងករណីខ្វះ ដំរីប្រើ គេអាចទិញពីនគរលាវបាន ព្រោះស្រុកលាវសម្បូណ៌ដំរី ណាស់ ។ ដូចជាកាល ព្រះចន្ទរាជា ធ្វើសង្គ្រាមជាមួយនឹងសៀម ព្រះអង្គបានចាត់ព្រះរាជបរិពារ ឲ្យទៅទិញដំរីពីដែនចម្ប៉ា សាក់យកមកធ្វើចម្បាំង ។ ដំរីក្នុងសមរភូមិ ចាត់ទុកដូចជារថក្រោះ នាសម័យនេះ ។ដំរី ៖ នៅក្នុងសមរភូមិ ដំរីត្រូវគេបង្ហាត់ឲ្យចេះកាន់ដាវកាប់សម្លាប់សត្រូវ ឲ្យចេះព្រេច ប៉ែងនឹងជើងក្រោយ ឈូសនឹងជើងមុខ ចាក់នឹងភ្លុក កម្ទេចសត្រូវឲ្យស្លាប់បានយ៉ាងស្រួល ។ ដើម្បីឲ្យដំរីមាន ចរិតកាចសាហាវខ្លាំងក្លា ពេលរៀបចូលប្រយុទ្ធក្នុងសមរភូមិ គេបង្អកស្រាឲ្យដំរីផឹក លុះវាស្រវឹង វាសម្លាប់សត្រូវឥតមានកោត ញញើត ដូចមនុស្សឡប់សតិ ក្នុងពេលស្រវឹងស្រាដូច្នោះដែរ ។
– សេះ៖ ជាពាហនៈមានល្បឿនលឿនជាងគេ អាច ជិះលើខ្នង ឬទឹមរទេះបានយ៉ាងស្រួល ។ ក្នុងកងទ័ពតែង មានសេះរាប់ពាន់ក្បាលឯណោះ ។
– ក្របី៖ មានតិចតួចសម្រាប់ទឹមរទេះដឹកស្បៀង ។ ជួន កាលគេបង្ហាត់ក្របី ឲ្យចេះវ័ធសម្លាប់បច្ចាមិត្រទៀតផង ។
– រថ៖ ជារទេះទឹមសេះ និងក្របី ។ រថសម្រាប់ប្រើ ក្នុងកងពលស្បៀង ។
– ទូក៖ ជារួមមានទូកង, ទូកមួង, ទូកគេហ៊ៅ,ទូកប៉ុកចាយ ។
– ក្បូន៖ ជលយានមួយប្រភេទ ធ្វើពីប្ញស្សីស្រុក ចងគួបគ្នាដោយផ្ដៅរាប់រយដើម សម្រាប់សណ្ដោងសត្វពាហនៈ និងពល សេនា ឆ្លងទន្លេទៅត្រើយម្ខាង ព្រោះជំនាន់ដើមពុំទាន់មានលទ្ធភាព ធ្វើស្ពានធំៗ ឆ្លងកាត់ទន្លេនៅឡើយទេ ។
– សំពៅ៖ ជលយានធំជាងគេប្រើចែវ និងក្ដោង បើកឆ្លងទន្លេ សមុទ្របាន ។ សំពៅប្រើសម្រាប់ដឹកទ័ព សម្ភារ: សឹក ឬទំនិញ និងវត្ថុគ្រប់ប្រភេទ ។
V- ការហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រ
មុនពេលចេញទៅធ្វើសង្គ្រាម យុទ្ធជន យុទ្ធនារីខ្មែរ តែងទទួលបានការហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រនៅក្នុងបន្ទាយ ដោយមាន មេកងជំនាញ ធ្លាប់មានការពិសោធន៍ជាអ្នកបង្ហាត់ ។ អ្នកដែលចេះស្នៀតគុនស្ទាត់វាងវៃ គួបផ្សំនឹងការចេះមន្តអាគមផ្សេងៗ ចាត់ទុកជាអ្នកខ្លាំង ហើយនឹងត្រូវ ជ្រើសរើសជាមេពួក, មេក្រុម, មេកង ទៅតាមសមត្ថភាពរៀងៗខ្លួន ។ ឯការតែងតាំងនេះ ត្រូវឆ្លងកាត់ ការប្រឡងកាប់ដាវ,ចោលលំពែង, បាញ់ធ្នូ ៘ ជាមុនសិន ។ ឯស្នៀតគុនទាំងនោះមាន ៖
– គុនដាវ៖ ប្រើស្នៀតព្រះនារាយណ៍ សម្ដែងប្ញទ្ធិ, ឃ្មុំបែក សំបុក, ត្រីនេត្រផ្តាច់ព្រលឹង ។
– គុនដំបងវែង៖ ប្រើស្នៀត ពីទ្វារ២ ដល់ទ្វារ៨ ៘
– គុនដំបងខ្លី៖ ល្បុក្កតោ ៘
– ប្រដាល់៖ ព្រះរាមផ្លែងសរ, ឥន្ទ្រីឆាបដំរី ៘
– ចំបាប់៖ ហនុមានគាស់ភ្នំ ៘
– គប់កាំបិត៖ កាំបិតអត់ម្ចាស់ ‘លាយវេទមន្ត’ ៘
– បាញ់ធ្នូ ស្នា ចោលលំពែង៖ តម្រង់ឲ្យចំទិសដៅ គ្មាន ស្នៀតទេ ប៉ុន្តែស្ដេចកនអាចបាញ់ព្រួញម្តង៥ ឲ្យទៅត្រូវមនុស្ស ស្លាប់ ៥នាក់ ដោយប្រើវេទមន្តផ្សំផង ។
– ហាត់លើខ្នងដំរី៖ បរដំរី ឬបំបោលឲ្យជាន់ ឲ្យព្រេច ខ្មាំង និងហាត់ចាក់លំពែង ច្បូក ពួយពីចម្ងាយ ឲ្យចំចំណុចមរណ:របស់ បច្ចាមិត្រ ។
– ហាត់លើខ្នងសេះ៖ ភាគច្រើនមេកង ដោយប្រើដាវ និង ដាវកាប់គ្នា ។
– ហាត់លើរទេះ៖ ហាត់ប្រណាំងដឹកស្បៀង ឲ្យទាន់ សភាពការណ៍ ៘ ការហ្វឹកហាត់នេះ ទោះជាស្រុកមានសន្តិភាព ក៏ត្រូវតែហាត់ដែរ ហើយគ្រប់ផ្នែកទាំងអស់ ត្រូវជួបជុំគ្នាធ្វើសម- យុទ្ធជារៀងរាល់ឆ្នាំ ទៅតាមការត្រាស់បង្គាប់របស់ព្រះមហាក្សត្រ ។
VI – ប្រភេទកងទ័ព
ខ្មែរបុរាណចែកទ័ពជាចតុរង្គសេនា គឺមានបួនអង្គភាព បំបែកមកជាទ័ពថ្មើរជើង ទ័ពសេះ ទ័ពដំរី ទ័ពរទេះ ៖
១- ទ័ពជើងគោក
ក- ទ័ពដំរី៖ នៅពេលមានសង្គ្រាមម្ដងៗ ទ័ពដំរីគេប្រៀបដូចជា ទ័ពរថក្រោះនាសម័យបច្ចុប្បន្ននេះដែរ ។ គេបំបោលដំរីឲ្យជាន់ ឲ្យព្រេច បច្ចាមិត្តគ្មានយោគយល់ ។ មេកងដែលកាន់ពលដំរី សុទ្ធតែមានងារថា ឧទេន, គជេន្ទ្រ, កុញ្ជរនៅពីក្រោយគោរមងារ ដូចជា ចក្រីកុញ្ជរាធិបតី, ព្រះពិជ័យគជេន្ទ្រ, ហ្លួងភក្ដីឧទេន ។ល។ កងពល ដែលទាមក្បាលដំរីភាគច្រើន ជាហ្មទម័ក មិនចេះខ្លាចដំរី ជាប់តំណពូជពីហ្មថាវជាអ្នករក្សាព្រះកាំបិតស្ដាំ នៅខេត្តពោធិ៍សាត់ ។ ទ័ពដំរី មានច្រើនរាប់ពាន់ក្បាល ។
ខ- ទ័ពសេះ៖ ភាគច្រើនជ្រើសយកតែយុទ្ធជន ដែលក្លាហានមោះមុតមិនខ្លាចស្លាប់ ។ សេះជាជំនិះចាំបាច់របស់មេៗ តាំងពីមេពួក មេរយ មេពាន់ និងមេពល ត្រូវតែជិះសេះជាចាំបាច់ ។ គេច្រើនប្រើទ័ពសេះឲ្យនាំសារពីសមរភូមិមួយ ទៅសមរភូមិមួយ ព្រោះវាមានល្បឿនលឿនទាន់ចិត្ត ។
គ- ទ័ពរថ៖ ក្នុងរថមួយ (រទេះសេះ ឬក្របី) ដែលផ្ទុកស្បៀង អាចមានកងការពារដប់នាក់យ៉ាងតិច សម្រាប់ទប់ស្កាត់ ក្រែងបច្ចាមិត្តស្ទាក់ដណ្ដើមយក ។ ក្នុងកងទ័ពធំ អាចមានរថ រហូតដល់បីរយ ទៅប្រាំរយគ្រឿង ។
ឃ- ទ័ពថ្មើរជើង៖ គឺពួកពលដែលដើរនឹងជើងគ្មានជំនិះ ភាគច្រើនជាពលកំណែនថ្មី មិនទាន់មានការពិសោធន៍ ដូចពលដំរី ពលសេះ ។ ពលទាហាន មានពីរបែបទៀតគឺ ”ទាហានក្នុង តំណែង” និង ”ក្រៅតំណែង” ។ ទាហានក្នុងតំណែងរស់នៅជាអចិន្ត្រៃយ៍ក្នុងបន្ទាយ មានអាណត្តិ អាចយកប្រពន្ធកូនមកនៅជាមួយបាន ។ ពលសេនាប្រភេទនេះ មានប្រាក់បៀវត្ស (មួយឆ្នាំបើកម្ដង) ជាប្រាក់ណែន,ប្រាក់ស្លឹង,ប្រាក់ហួង ។ ក្នុងរជ្ជកាលស្ដេច មួយអង្គក្រោយសម័យអង្គរបន្តិច មានព្រះនាមមិនប្រាកដ ដោយ រកមាសប្រាក់ដាក់ឃ្លាំងមិនទាន់ ព្រោះស្រុកច្បាំងនឹងសៀម ស្ដេចក៏ត្រាស់បង្កាប់ឲ្យយកសំបកខ្យងបៀ ដែលមាននៅតាមឆ្នេរសមុទ្រ មកឆ្លាក់ត្រាសម្គាល់ ហើយបើកឲ្យពល ចាយ ជាបណ្ដោះអាសន្ន ជំនួសមាសប្រាក់ ប្រៀបដូចគេចាយកាក់ ក្នុងវង់ល្បែងស៊ីសង បច្ចុប្បន្ននេះ ស្ដេចហៅថា ប្រាក់បៀ ។ ដល់ឆ្នាំក៏បើកបៀឲ្យ ហៅថា បើកបៀវត្ស តាមភាសាបាលី ។ ខ្មែរយើងក៏ប្រើពាក្យ បៀវត្សនេះជាប់រហូតសព្វថ្ងៃ ទោះជាបើកលុយឲ្យក៏ហៅថា បៀវត្ស ដែរ ។ ទាហានក្នុងតំណែង សម្រាប់ការពារព្រះរាជធានី ទីរួមខេត្ត។ ពួកនេះជាចាំបាច់ ត្រូវធ្វើពិធីបង្កក់ប្រសិទ្ធិផឹកទឹកសម្បថ ក្នុងមួយ ឆ្នាំពីរដង ដោយតាំងសច្ចាប្រណិធានយ៉ាងម៉ឺងម៉ាត់ ដាច់ខាតមិន ក្បត់ជាតិ សាសនា ព្រះមហាក្សត្រ ។ ឯទាហានក្រៅតំណែង គឺទាហានបម្រុង ជាទ័ពអ្នកស្រុកក្មេងៗ ដែលរាជការកែនមក ជួយច្បាំងម្ដងម្កាល ។ កាលណាចប់សង្គ្រាម ក៏រំសាយឲ្យវិលទៅ ជួបកូនប្រពន្ធ ធ្វើស្រែចម្ការវិញ ចំពោះអ្នកដែលនៅរស់ ឬពិការ ។ ឯអ្នកដែលស្លាប់ ព្រះរាជាតែងតែចំណាយព្រះរាជទ្រព្យធ្វើបុណ្យ គោរពវិញ្ញាណក្ខន្ធ និងប្រទានមាសប្រាក់ជូនគ្រួសារសពជានិច្ច ដើម្បីតបស្នងសងគុណ ដែលបានពលីជីវិតការពារ ជាតិមាតុភូមិ ។
២-កងទ័ពជើងទឹក
ជារួមមានពលសំពៅ ពលទូក ច្រើនដាក់ពង្រាយការពារ ដែន សមុទ្រ និងទន្លេមេគង្គ ។ ឯថានានុក្រមក៏មិនខុសពីកងទ័ព ជើងគោកដែរ ។ ទ័ពជើងទឹកត្រូវហាត់ធ្វើ សមយុទ្ធក្នុងទន្លេរៀងរាល់ឆ្នាំ ដូចជានៅខេត្តបាសាក់ ព្រះត្រពាំងជំនាន់ព្រះភូបាល ស្ដេចត្រាញ់ឈរត្រួតខេត្ត មានការបើកសមយុទ្ធ នៅទន្លេពាមកន្ថោរ ហើយជាប់ទំនៀមទម្លាប់ក្លាយទៅជាពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ មកទល់បច្ចុប្បន្ននេះ ។ នៅជញ្ជាំងប្រាសាទបាយ័ន មានរូបចម្លាក់បង្ហាញពីកងទ័ពជើងទឹក របស់ព្រះបាទជ័យវរ្ម័នទី ៧ ច្បាំងគ្នាជាមួយចាម ទុកជាភស្តុតាងស្រាប់ ។
VII – របៀបបែងចែកទ័ព
សាច់ទ័ពដែលប្រមូលពីគ្រប់ខេត្ត ខណ្ឌ ដើម្បីចេញធ្វើ សង្គ្រាម ត្រូវប្រកបដោយអង្គបួន ហៅថា ”ចតុរង្គ” ។ ចតុរង្គសេនា បានដល់ទ័ពដំរី ទ័ពសេះ ទ័ពរថ ទ័ពថ្មើរជើង ។ នៅខាងជើងបន្ទាយលង្វែក មានទីធ្លាធំទូលាយសម្រាប់វាល់ពល ហៅថាបន្ទាយវាល់ពល ដើម្បីបញ្ចុះពលរាប់មើលឲ្យដឹងចំនួនពិតប្រាកដ និងចុះក្នុងបញ្ជីរាយនាមច្បាស់លាស់ ។ យើងសូមចែករបៀបលើកទ័ពជាពីរផ្នែក គឺវិធីលើកទ័ពនិងភារកិច្ចកងទ័ព ។
១- វិធីលើកទ័ព
– ទ័ពមុខ ៖ ទ័ពមុខ ភាគច្រើនជាទ័ពដំរី អាចមានដល់ ១០០០ ក្បាល និងពលអមជើងដំរី ជិះខ្នងដំរី១០០០នាក់ ។
– ទ័ពស្ដាំ៖ ជាទ័ពសេះយ៉ាងតិច ៥០០០ក្បាល ពល ១០ ០០០នាក់ ។
– ទ័ពឆ្វេង៖ រៀបដូចទ័ពស្ដាំដែរ ។
– ទ័ពហ្លួង៖ ជាទ័ពធំនៅក្រោយគេ មានដំរី សេះ រថ ចម្រុះគ្នា ពល ចំនួន ៤០ ០០០នាក់ យ៉ាងតិច ។ មានស្ដេច ជាមេបញ្ជាការ ។ កងទ័ពទាំងអស់ បើត្រូវការឆ្លង ទន្លេទៅវាយខ្មាំង ត្រូវបញ្ចុះ ក្បូនធំៗ ទាំងសត្វ ទាំងមនុស្ស សណ្ដោងទៅឲ្យដល់ត្រើយម្ខាងសិន ទើបចេញដំណើរ ។ មុននឹងលើកព្យូហ៍សឹកចេញទៅ ស្ដេចតែងបង្គាប់ ហោរាធិបតី ឲ្យទស្សន៍ទាយរកថ្ងៃជោគថ្ងៃចរមានជ័យជម្នះ ហើយអញ្ជើញព្រាហ្មណ៍បុរោហិត ថ្វាយទឹកក្លស់ សូត្រព្រះវេទនិងនិមន្តព្រះសង្ឃប្រសិទ្ធីជយន្ដោ ប្រោះព្រំទឹកមន្ត ។ ក្រៅពីនេះនៅមានពិធីលៀងខ្មោចអារក្សអ្នកតា សុំឲ្យជួយកាន់ខ្នងរងមុខផង ។ លុះដល់ថ្ងៃចេញដំណើរសំឡេងស្គរជ័យទូងបីបទប្រជុំហៅកងពលឲ្យចូលជួររួចស្ដេច ឬមេបញ្ជាការកងទ័ព បានបង្គាប់ឲ្យមន្ត្រីយោធាម្នាក់ ជាព្រះរាជតំណាងឈរលើខ្នងដំរីសឹក នៅកណ្ដាលក្បួន រាំបក់បោកកន្ទុយក្ងោកបញ្ជាទ័ព ។ ខណៈនោះសំឡេងភ្លេងស្គរជ្វា ដែលក្នុងវង់មានស្គរពីរ ស្រឡែ១ ដាក់លើខ្នងដំរី ចាប់ផ្ដើមប្រគំបទចរយាត្រា ជាគ្រឿងសម្រើបចិត្ត ពលសេនាឲ្យកើតសេចក្ដីក្លាហាន ។ ក្បួនទ័ពមុខគេចេញដំណើរមុន ដោយមានហែព្រះពុទ្ធបដិមា, រូបព្រះឥសូរ, រូបព្រះនារាយណ៍ ហើយមានអ្នកកាន់ទង់ជ័យរូបហនុមាន ដែលជាស្ដេចស្វា បុត្រព្រះពាយ មេទ័ពជើងគោក ដ៏ខ្លាំងពូកែរបស់ព្រះរាម ធ្វើសង្គ្រាមមិនដែលចាញ់យក្សដល់ម្ដងណាឡើយ ។ នៅសម័យអង្គរ មានចាត់ឲ្យសេនាសែងចង្ក្រានភ្លើងសក្ដិសិទ្ធិ ដើម្បីបូជាដល់ ទេព្ដារក្សាទ័ពក្នុងចម្បាំង (រូបចម្លាក់នៅអង្គរវត្តរោងទងខាងត្បូង ប៉ែកខាងលិច) ដោយមានទាហាន “ ស្យាមកុ ” ស៊ីឈ្នួលច្បាំង ឲ្យខ្មែរផង ។ ក្រៅពីនោះ នៅមាន លើកទង់រូបព្រះវរលញ្ឆករផងដែរ ។ ចំពោះស្ដេចកនជ្រែករាជ្យ វិញ ព្រះអង្គបានត្រាស់បង្គាប់ ឲ្យប្រើទង់ជ័យរូបនាគ ដែលជាតំណាង ឆ្នាំកំណើតព្រះអង្គ (ឆ្នាំរោង) សូម្បីតែការបោះប្រាក់ស្លឹង ចាយវាយក្នុងព្រះនគរក៏ស្ដេចកនឲ្យដាក់រូបនាគដែរ ដើម្បីលើកកិត្យានុភាព ។ ពេលលើកទ័ពចេញទៅច្បាំង បើព្រះករុណាមិនបានយាងទៅ តែងចាត់មន្ត្រីយោធាជាន់ខ្ពស់ជាព្រះរាជតំណាង ដោយប្រទានដាវអាជ្ញាសឹកឲ្យកាន់ផង ។ ដាវអាជ្ញាសឹក ភាគច្រើនធ្វើអំពីមាស ឬដែកបញ្ចុះក្រំមាស ។ អ្នកកាន់ដាវនេះមានអំណាចផ្ដាច់ការ អាចកាប់សម្លាប់អ្នករឹងទទឹងខ្លួនបាន ដោយមិនចាំបាច់ជំនុំជម្រះ ។ ជាឧទាហរណ៍ព្រះបាទជ័យជេដ្ឋាទី២ បានព្រះរាជទានដាវអាជ្ញាសឹកដល់ឧកញ៉ាតេជោយ៉ត ឲ្យចេញទៅវាយសៀមបះបោរ នៅភូមិភាគខាងលិច ។ តេជោយ៉ត ហានប្រើដាវនេះ កាត់ក្បាល អ្នកម្នាង នូ ដែលជាម្នាង របស់ស្ដេចម្ចាស់ដាវអាជ្ញាសឹក ព្រោះតែអ្នកម្នាងនេះ ចេញមុខកាន់ជើងប្អូនរបស់ខ្លួនឈ្មោះ ម៉ឺនចៃ ចុងរក្ស ។ ម៉ឺននេះ រឹងទទឹងមិនស្ដាប់បញ្ជាតេជោយ៉ត ព្រោះតែអាងខ្នងថាជាប្អូនថ្លៃស្ដេចផែនដី ។ ព្រះបាទជ័យជេដ្ឋាទី២ ក៏មិនហ៊ានយកទោស តេជោយ៉ត ដែរ ព្រោះគាត់ជាមេទ័ពក្លាហានម្នោម្នះវាយឈ្នះសៀម ។ ចំពោះទ័ពដែលជាតំណាងស្ដេចកន បែរជាប្រទាន ”លំពែងអាជ្ញាសឹក” ឲ្យកាន់ទៅវិញ ។ មេទ័ពធំ ទោះជាមិនមែនតួអង្គព្រះមហាក្សត្រ ក៏ត្រូវតែជិះដំរីបាំងសប្បធន់ (ឆត្រធំស្រដៀងនឹងក្លស់ តែឥតរំភាយ) ដៃកាន់ដាវអាជ្ញាសឹកមានអំណាចរុងរឿងណាស់ ។ ជួនកាលរបៀបលើកទ័ពតូចតាច (ចេញបង្ក្រាបពួកឧទ្ទាមបះបោរក្នុងប្រទេស) មានវិធីខុសគ្នាដូចជាក្នុងរជ្ជកាលព្រះពញានូ ស្ដេចត្រាស់បង្គាប់ពលយោធា ឲ្យចេញបង្ក្រាបមេក្បត់ ឈ្មោះ បល្ល័ង្កពេជ្រ និងបល្ល័ង្ករត្នមានរៀបបែបផែនជា រាងសត្វឥន្ទ្រីដូចខាងក្រោមនេះ ៖
1. ឧកញ៉ារាជតេជះ ឃុំពល៥០០នាក់ ជាចំពុះ សត្វឥន្ទ្រី
2. ឧកញ៉ាវិបុលរាជ ឃុំពល៣០០នាក់ ជាជើងស្ដាំឥន្ទ្រី
3. ឧកញ៉ាមហាសេនា ឃុំពល ៣០០នាក់ ជាស្លាបស្ដាំឥន្ទ្រី
4. ឧកញ៉ាយោធាសង្គ្រាម ឃុំពល ៣០០នាក់ ជាស្លាបឆ្វេងឥន្ទ្រី
5. ឧកញ៉ាវង្សាអគ្គរាជ ឃុំពល ៣០០នាក់ ជាជើងឆ្វេងឥន្ទ្រី
6. ឧកញ៉ាយោធានរិន្ទ ឃុំពល ៣០០នាក់ ជាកន្ទុយឥន្ទ្រី
7. កងទ័ពហ្លួង ឃុំពល១០០០នាក់ ជាតួសត្វឥន្ទ្រី
8. ឧកញ៉ាពហុលទេព្វ ឃុំពល ៤០០នាក់ ជាទ័ពស្បៀង
២- ភារកិច្ចកងទ័ព
ទ័ពដែលចូលសមរភូមិ មានភារកិច្ចខុសគ្នាដូចតទៅ ៖
– ទ័ពមុខ ៖ ជាទ័ពចេញមុនគេវាយបញ្ឆោតខ្មាំង ។
– ទ័ពស្ទាក់៖ សម្រាប់ស្ទាក់វាយពីចំហៀង និងស្ទាក់កុំឲ្យខ្មាំងបញ្ជូនសារទាក់ទងគ្នាបាន ។
– ទ័ពក្រវែល៖ ជិះសេះក្រឡឹងកៀរពលខ្មាំងឲ្យចូលអង្គប់ ឬឃ្លាំស្ដាប់សភាពការណ៍ ។
– ទ័ពជន្ល៖ គ្រាន់តែវាយមួយប្រាវ ក៏ធ្វើជាចាញ់ហើយរត់ទៅ ។
– ទ័ពបង្កប់៖លាក់បំពួនខ្លួនក្នុងព្រែចាំវាយផ្ទប់ ។ របៀបរៀបទ័ពទាំងអស់នេះ សុទ្ធតែធ្វើទៅតាមក្បួនពិជ័យសង្គ្រាម និងក្បួនហោរាសាស្ត្រទាំងអស់ ។
IX- លើលានសមរភូមិ
យើងអាចចែកសង្គ្រាមជាបីប្រភេទ គឺ៖
– សង្គ្រាមក្នុងស្រុក ឬសង្គ្រាមស៊ីវិល
– សង្គ្រាមរំដោះទឹកដី
– សង្គ្រាមការពារជាតិ
១- សង្គ្រាមក្នុងស្រុក ឬ សង្គ្រាមស៊ីវិល
សង្គ្រាមបែបនេះ ច្រើនតែកើតរាំរៃយូរឆ្នាំ ដូចជំងឺរបេង មិនងាយឈ្នះចាញ់គ្នាទេ ដូចជាសង្គ្រាមរវាង ព្រះចន្ទរាជា និង ស្ដេចកន ស៊ីពេលវេលាដល់ទៅ ១៤ឆ្នាំ ទើបរលត់ ។ ក្នុង សង្គ្រាមនេះមេទ័ពទាំងសងខាង ច្រើនប្រើចិត្តសាស្ត្រឃោសនាអូសទាញឲ្យរង្វាន់ដល់ជនណា ដែលងាកមកខាងខ្លួន ។ ជួនកាល គេប្រើចារបុរសឲ្យលបចូលទៅធ្វើការខាងខ្មាំង ហើយលបលុកស្ដេចម្ខាងសុគតទៅ ដូចជា ឧកម៉ឺនសុរិន្ទកែវ ជាចារបុរសស្ដេចកន លបលុកព្រះបាទស្រីសុគន្ធបទក្ស័យ ព្រះជន្ម ឬដូចម្សៀល្វី វេឡូហ្សូ (Luis Veloso) ជាជនជាតិព័រទុយហ្កេស៍ (Portugais) ធ្វើកលលបលុក ព្រះបាទរាមាជើងព្រៃក្ស័យព្រះជន្មទៅ ដើម្បីយករាជសម្បត្តិថ្វាយទៅព្រះពញាតន់ ។ល។ កាលណាសង្គ្រាមនេះកើតឡើងប្រជារាស្ត្រវេទនាណាស់ ព្រោះស្រុកទេសកើតចោរលួច ចោរប្លន់ ទុរ្ភិក្សអត់បាយក្រហាយទឹក និងកើតជំងឺអាសន្នរោគ អុតធំ ស្លាប់ដោយគ្មាននរណាកប់នរណា ។
យើងបានដឹងថា ទឹកដីខ្មែរពីដើមមានទំហំធំធេងណាស់ ទៅជើងធ្លាយដល់នគរណានចាវ ទៅលិចដល់ភូមា ទៅត្បូងដល់ ម៉ាឡាយូ និងទៅកើតដល់សមុទ្រចិន ។ រាជាណាចក្រខ្មែរ បានក្លាយទៅជាចក្រភព ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ។ លុះចំណេរតមក ទឹកដីខ្មែរកាន់តែរៀវរោយចុះមកដោយសារអ្នកជិតខាងយើង ប្រើល្បិចមហិច្ឆតាឈ្លានពាន យកដោយកម្លាំងទ័ព ឬយកសម្រស់ស្រី មកប្រើជាធ្នាក់ ក៏មាន ។ ក្នុងករណីនេះ ព្រះមហាក្សត្រក្រោយៗ ដែលមានមនសិការជាតិ មានការតូចព្រះទ័យ និងឈឺចាប់ណាស់ តែងតែប្រកាសធ្វើសង្គ្រាមរំដោះទឹកដី ជាបន្តបន្ទាប់ ។ ដូចជា ព្រះចន្ទរាជា បានលើកទ័ពទៅវាយសៀម រំដោះយកខេត្តនគរ រាជសីមា និងធ្វើឲ្យសៀមស្លាប់យ៉ាងច្រើននៅក្បែរក្រុងអង្គរក៏ជាប់ឈ្មោះថាខេត្ត ”សៀមរាប” រហូតមក ។ នៅលើសមរភូមិ ទ័ពខ្មែរស្នេហាជាតិក្លាហានណាស់បរដំរី ដេញជាន់ ដេញព្រេចបច្ចាមិត្តឲ្យដល់នូវមរណៈយ៉ាងទាន់ហន់ ។ ដំរីដែលខ្លាំងៗ ខាងចម្បាំងសុទ្ធតែមានឈ្មោះឧត្ដុង្គឧត្ដមដូចជា ៖ បវរគជេន្ទ្រ, ពិជ័យនាគេន្ទ្រ, ឧត្ដមកុញ្ជរ ជាដើម ។ ព្រះទីនាំងគជេន្ទ្ររបស់ព្រះបាទ ចន្ទរាជា ចេះកាន់ដាវលំពែង ដូចមនុស្សចូលចាក់ ចូលជាន់ទ័ពសៀមស្លាប់គរជើងលើគ្នា ។ ដំរីសឹកចំណានៗ សុទ្ធតែទុកឲ្យចុះប្រេង ឡើងកម្លាំងកាចសាហាវដូចភ្លើងព្រៃ ។ របៀបធ្វើសង្គ្រាមជួនកាលគេវាយបញ្ឆោតធ្វើជាចាញ់ឲ្យខ្មាំងដេញ ហើយរត់ទៅរក ច្រកភ្នំណាមួយ ទើបឲ្យទ័ពបង្កប់វាយខ្ទប់មកវិញ ដោយប្រមៀលដុំថ្មពីលើភ្នំសង្កត់ផង ។ ល្បិចបែបនេះ ខ្មាំងស្លាប់ រាប់ពាន់ ក្លាយជាចំណីសត្វព្រៃ (ប្រវត្តិភ្នំច្រកសៀម) ។ មេទ័ពខ្មែរ សុទ្ធតែក្លាហានម្នោម្នះ ដើរមុខកូនចៅជានិច្ច ហើយ កាន់អំណាចផ្ដាច់ការផង ។ ពេលចូលច្បាំងមេទ័ពតែងជិះសេះ ឬដំរីកាល់ពលចូលច្បាំងតតាំងមិនឲ្យថយដាច់ខាត ។ បើយុទ្ធជនណាហ៊ានរត់ចោលសមរភូមិ ត្រូវចាប់កាត់ក្បាលដោតជាបម្រាម។ ឯដៃគូប្រឡូកកាប់ចាក់ គេច្រើនទុកកិត្តិយស ឲ្យស្ដេចច្បាំងនឹងស្ដេច មេទ័ពច្បាំងនឹងមេទ័ព មេក្រុមច្បាំង នឹង មេក្រុម ពល ច្បាំង នឹងពលដូចគ្នា ។ បើស្ដេចត្រូវ គ្រឿងអាវុធសុគត ឬមេទ័ពត្រូវអាវុធរបស់គេស្លាប់ ពល សេនានឹងបាក់កម្លាំងតស៊ូ រត់ចោលលានប្រយុទ្ធ ហើយ ស្គាល់បរាជ័យជាមិនខាន ។ បើសិនណាជាច្បាំងឈ្នះ ខ្មែរយើង រំដោះទឹកដីបានមកវិញ ដោយកៀរគ្រួខាងខ្មាំង និង ចាប់ឈ្លើយសឹក បញ្ជូនមកទុកប្រើជាទាសករ ឬបញ្ចូល ជា ពលព្រះស្រីរតនត្រ័យ ‘ ពល ឬអ្នកងារសម្រាប់ថែវត្តអារាម ’ គេរាប់ចំនួនខ្មោចស្លាប់លើលានប្រយុទ្ធ មិនគ្រប់ក្បាល អស់ទេ ព្រោះស្លាប់ម្ដងៗរាប់រយ រាប់ពាន់គជើងគ្នា គឺត្រូវរាប់ ជាសួនវិញ ដូចជាទ័ពសៀម ស្លាប់ ៥ សួន ទ័ពខ្មែរ ស្លាប់ ២ សួន ។ អ្នកឈ្នះ ក៏ស្លាប់ អ្នកចាញ់ក៏ស្លាប់ ។ គេរឹបអូស យកជ័យភណ្ឌផ្សេងៗ ដូចជាចាប់ដំរី ៣០ ក្បាល ចាប់សេះ បាន ៥០០ ក្បាល មេរៀម ២០០ ដើម អង្ករត្រីងៀត ១០០ហាបជាដើម ។ ចំពោះដំរីសឹក ដែលបាក់រត់ចូលព្រៃ ដេញចាប់មិនបាន ក៏ក្លាយជាដំរីព្រៃទៅ ។ រយៈកាលចេញធ្វើ សង្គ្រាមរំដោះជាតិមិនយូរ ដូចសង្គ្រាមក្នុងស្រុកទេ ជួនពីរ បី ខែជួនមួយឆ្នាំ លុះដល់ត្រឡប់មកស្រុកវិញ ពលសេនាប្រុសៗ សក់ឡើងកន្ទ្រើងប៉ប្រះស្មា ពុកមាត់ ពុកចង្កាទ្រុបទ្រុល ព្រោះ គាត់គ្មានពេលកោរកាត់ ។ គេហែលឆ្លងស្ទឹង ទន្លេ វិល ចូលបុរីទាំងរីករាយ នឹងជ័យជម្នះទទួលបាន ។ ជួនកាល រវល់តែសប្បាយ អ្នកហែលទឹកក្រោយគេ ច្រើនតែក្រពើខាំ ស្លាប់ ។ អ្នកដែលរួចរស់បាន វិលមកជួបជុំឪពុកម្ដាយ បងប្អូន ប្រពន្ធកូន ឬសង្សារវិញ នោះភាគច្រើនជាអ្នកចេះគុន វិជ្ជាស្ទាត់ជំនាញ ស្បែកគង់កាប់មិនមុត និងមានវត្ថុសក្ដិសិទ្ធិ ផ្សំនឹងមន្តអាគមគាថាការពារខ្លួន ជាពិសេស គឺទឹកដោះម្ដាយ ថ្លៃ ទើបបានជាមិនស្លាប់ ។
៣- សង្គ្រាមការពារជាតិ
ពាក្យថា ការពារជាតិនេះ គីខ្មែរយើងមិនចូលវាយប្រហារគេមុនទេ ដាច់ខាតគោរពសន្ធិសញ្ញា ឬកតិកាសញ្ញា ។ ព្រះចៅចក្រពត្តិស្ដេចសៀម និងព្រះបាទ បរមរាជាទី៤ ស្ដេចខ្មែរ ដោយអាណិតរាស្ត្រពេក បានចុះសន្ធិសញ្ញាមិនឈ្លានពានគ្នាទៅវិញទៅមក ។ ដូច្នេះ កងកម្លាំងម្ខាងៗ តោងគោរព លក្ខខ័ណ្ឌការពារព្រំប្រទល់រៀងៗខ្លួន បើមានប្រយុទ្ធគ្នាខ្លះ ច្រើនជាជម្លោះបុគ្គល ហើយឆ្លើយដាក់ថារឿងជាតិ ។ ជួនកាល ស្ដេចបានឲ្យគេប្រហារជីវិតមន្ត្រីយោធាណា ដែលមិនគោរពសន្ធិសញ្ញា ទោះជាមន្ត្រីនោះមានមនសិការជាតិក៏ ដោយ ។ ឧទាហរណ៍ ព្រះចន្ទរាជា ដែលគេ ហៅថា ហ្លួងខាងលិចចែកដីគ្នាជាមួយហ្លួងខាងកើត (ស្ដេចកន) ដោយយកទន្លេមេគង្គជាព្រំប្រទល់ បានចុះកតិកាសញ្ញាមិន មិនច្បាំងគ្នា ក្នុងរដូវវស្សាដោយទុកពេលឲ្យរាស្ត្រធ្វើស្រែចម្ការ ។ នៅពេលនោះ ឧកញ៉ាយមរាជសួស ខាងព្រះចន្ទរាជា បាននាំស្ម័គ្របក្សពួក ១០០នាក់ ទៅលបបាញ់ស្ដេចកន តែបាញ់មិនត្រូវ ។ ស្ដេចកន ក៏ទូលទាស់ចោទប្រកាន់ ព្រះចន្ទរាជា ថាជាស្ដេចខ្វះសច្ចធម៌ មិនគោរពលក្ខខ័ណ្ឌដែលបានព្រមព្រៀងគ្នារួចមកហើយ ។ ព្រះចន្ទរាជា ខ្ញាល់ណាស់បានត្រាស់ បង្គាប់ពេជ្ឈឃាដឲ្យចាប់យមរាជសួស ទៅប្រហារជីវិតបង់ ។ មួយបែបទៀត ខ្មែរយើងធ្វើសង្គ្រាម ការពារជាតិ ក្នុងពេលដែលបច្ចាមិត្តចូលឈ្លានពាន ។ សង្គ្រាម របៀបនេះកើតឡើងញឹកញាប់ណាស់ ហើយច្រើនកើតជាមួយសៀម និងយួន ឯលាវកើតតែម្ដងប៉ុណ្ណោះ ។ ក្នុងពេលដែលសៀមវាយបែកបន្ទាយលង្វែក ខ្មែរយើងខំតស៊ូរំដោះជាតិ រហូតដណ្ដើម រាជធានីមកវិញ បណ្ដាលឲ្យទ័ពសៀមស្លាប់ដូចស្រមោច ក្នុងរជ្ជកាល ព្រះបាទរាមាជើងព្រៃ ។ កាលក្នុងរាជ្យក្សត្រី អង្គម៉ី យួនដាក់អាណានិគមលើខ្មែរ ៤ឆ្នាំ ខ្មែរងើបប្រឆាំង យ៉ាងស្វិតស្វាញ ក្រោមការដឹកនាំរបស់ព្រះអង្គឌួង រហូត យួនដកអស់ពីស្រុក បណ្ដាលឲ្យមេទ័ពយួនឈ្មោះ ទ្រឿង មិញយ៉ាង ឈឺចិត្តពេកក្អួតឈាមស្លាប់ទៅ ។ កាលព្រះចៅ ស៊ីសតនាគនហុត ស្ដេចលាវបរទ័ពចូលឈ្លានពានខ្មែរៗ ក៏ក្រោកតទល់វិញ ក្រោមការដឹកនាំរបស់ ព្រះបាទបរមរាជាទី៤ បណ្ដាលឲ្យទ័ពលាវបាក់ទាំងផ្ទាំងៗ លិចទូក លិចសំពៅ ខ្មែរចាប់បានឈ្លើយរាប់ពាន់នាក់ ជាប់ឈ្មោះភូមិស្រុកជាអនុស្សាវរីយ៍រហូតសព្វថ្ងៃ ដូចជាភូមិលាវបាក់ទូក ហៅសង្ខេបថា ភូមិបាក់ទូក នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃ ជាភស្តុតាងស្រាប់ ។ ភូមិនោះ ស្ដេចបើកឲ្យលាវបាក់ទូកទៅ តាំងទីលំនៅ សម្រាប់ថែរក្សាវត្តភ្នំដូនពេញ ក្នុងឋានៈជាពលព្រះទើបជាប់ឈ្មោះ ភូមិកររហូតមក ។ សង្គ្រាមការពារជាតិ គេច្រើនប្រើសង្គ្រាមឈ្លបតស៊ូយូរអង្វែង ប្រកបដោយមនសិការជាតិ ឧត្ដមគតិជាតិថ្លៃថ្លាបំផុត ។
សរុបមក មធ្យោបាយធ្វើសង្គ្រាមរបស់បុព្វបុរសខ្មែរ មានលក្ខណៈគួរឲ្យស្ញប់ស្ញែង ចំពោះវីរភាពរបស់លោកណាស់ ។ ទោះបី ជាជំនាន់ដូនតាយើងប្រើអាវុធមិនទាន់សម័យ ដូចយ៉ាង ដាវ លំពែង ធ្នូ ស្នា សាក់ខ្លួន កូនក្រក ខ្នាយតាន់ សក់ដាញ់ ជឿខ្មោចបិសាច ដែលមនុស្សឥឡូវលែងជឿ ក៏លោកបានតស៊ូរក្សាទឹកដី ទុកឲ្យកូនចៅជ្រកកោននឹងគេដែរ មិនទាន់ដល់ ថ្នាក់ទៅជ្រកដីគេ ដូចបងប្អូនជនជាតិចាមដ៏គួរឲ្យអាសូរ ។ ឈានមកដល់ សតវត្សទី ២០ ទី ២១ នេះ យើងចូលដល់យុគសម័យទំនើបភាវូបនីយកម្មសព្វាវុធយើង បានឆ្លងកាត់អស់ហើយ នូវកាំភ្លើងតូច កាំភ្លើងធំរថក្រោះ យន្តហោះ នៅសល់តែគ្រាប់បែកបរមាណូ ឬកាំជ្រួចបាញ់ រំលងទ្វីប ប្រើថាមពលនុយក្លេអ៊ែរប៉ុណ្ណោះ ដែលយើងមិនទាន់ ភ្លក់រសជាតិ ប៉ុន្តែអាវុធប្រល័យលោកនេះ ជនជាតិជប៉ុនបាន ភ្លក់មុនគេរួចទៅហើយ ។ ឈ្មោះថាសង្គ្រាមនេះ តែកើត ឡើងហើយអ្វីៗត្រូវតែខ្ទេចខ្ទី ក្លាយទៅជាផេះផង់ គ្មាននរណា ចង់ធ្វើទេ ប៉ុន្តែកាលៈទេសៈ និងមហិច្ឆតារបស់ អ្នកដឹកនាំជាប់ ដោយ លោភៈ ទោសៈ មោហៈ ជាអ្នកនាំឲ្យផ្ទុះឆេះឡើង ។ ទោះជាយើងស្អប់ខ្ពើម មិនចង់ជួបសង្គ្រាមឈាមដាបធរណី យ៉ាងណា ក៏មិនត្រូវបំភ្លេចវាដែរ ចាំបាច់ត្រូវតែ កត់ត្រាទុកជា ចលនាប្រវត្តិសាស្ត្រ សម្រាប់យកជាគតិ និងជាប្រទីបបំភ្លឺផ្លូវ ឲ្យបច្ឆាជនបានដឹង បានយល់ ពីអ្វីដែលហៅថាសង្គ្រាមនោះ ហើយរិះរកគ្រប់ វិធី ដើម្បីបញ្ចៀសវាឲ្យខាងតែបាន ។
ប្រភព៖ khmerlegend

Subscribe to:
Posts (Atom)